កីឡាករក្រុម Chelsea ពីររូបគឺខ្សែការពារ David Luiz និងខ្សែបម្រើស្លាប Willian ក្នុងចំនោមពួកគេទាំង ពីររូបបានទំនាក់ទំនងតាមទូរស័ព្ទផ្ទាល់ទៅកាន់មិត្តរួមជាតិ Coutinho ដោយសម្តែងនៅការចូលរួមអបអរសាទរ សម្រាប់ការផ្ទេរពីក្រុមហង្សក្រហម Liverpool ទៅកាន់ Barcelona ក្នុងតម្លៃ ១៤២លានផោន ដោយជោគជ័យរួចមក។
ខ្សែបម្រើ-ប្រយុទ្ធ Coutinho វ័យ ២៥ឆ្នាំ បានចំណាយពេលវេលា ៥ឆ្នាំលេងអោយក្រុម Liverpool បានបង្ហាញវត្តមានអោយក្រុមអ្នកមានបុណ្យ Barcelona ក្រោយពីជំនួបប្រកួតរវាងម្ចាស់ផ្ទះ និងក្រុម Le Vante កាលពីថ្ងៃអាទិត្យ និងបានបង្ហាញខ្លួនផ្លូវការណ៏ជាមួយក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ៥សម័យកាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីសម្រេចជោគជ័យក្នុងការផ្ទេររួចរាល់មក ខ្សែបម្រើប្រេស៊ីល Coutinho បាននិយាយថាៈ សុបិន្តក្លាយជាការពិតក្នុងការចូលរួមជាមួយក្រុម Barcelona ។
នៅក្នុងបទសម្ភាសន៏អោយទូរទស្សន៏ Barcelona TVk កីឡាករ Coutinho ដែលបានចុះហត្ថលេខាលេង អោយក្រុម Barcelona ចំនួន ៥ឆ្នាំកន្លះបានបន្តថាៈ វាជារឿងមិនគួរអោយជឿ ដែលខ្ញុំនិងលេង ជាមួយតារាឆ្នើមដូចជា:Lionel Mesi,Luis Suarez,Andres Iniesta,Pique,Busquets ខ្ញុំរីករាយនិងចូលរួមជាមួយពួកគេ ហើយរៀនសូត្រ ពីពួកគាត់ដើម្បីទទួលជ័យជំនះ។
សម្រាប់គ្រូបង្វឹកលោក Ernesto Valverde បាននិយាយដោយខ្លីថាៈ វាពិតជាលឿនពេក ដែលយើងបានទទួលសមាជិកថ្មីដ៏ល្អម្នាក់ គាត់និងនាំមកអោយក្រុមនៅអ្វីដែលយើងចង់បាន និងជួយក្រុមពិសេសការឈ្នះជើងឯក។
ប្រភព៖ metro