ក្រុមតោខៀវ Chelsea បានសម្តែងការចាប់អារម្មណ៏ចង់បានកីឡាករ Thorgan Hazad របស់ក្រុម Mochengbladbach នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ដែលជាប្អូនប្រុស កីឡាករ តារាឆ្នើម Eden Hazard ត្រលប់មកកីឡាដ្ឋាន Stamford Bridge វិញ។ Thogan ធ្លាប់លេង អោយក្រុម Chelsea កំលុងរដូវកាល(២០១២-២០១៥) ប៉ុន្តែមិនអាចជាប់ជាជម្រើស ១១នាក់ដំបូងរបស់ក្រុម ហើយត្រូវក្លឹប Zulte Waregem និង Monchengladbach ខ្ចីជើង បន្ទាប់មកបានផ្ទេរជាផ្លូវការទៅលេងអោយក្រុម Moncheng ladbach នាឆ្នាំ២០១៥រហូតមក ដល់ពេលបច្ចុប្បន្ន។
ក្រោយចំណាយពេលជិត ២រដូវកាលកន្លងមកនេះ Thogan រកគ្រាប់បាល់បាន ១៦គ្រាប់សម្រាប់ការបង្ហាញខ្លួន ៦៩លើកអោយក្រុម Moncheng Glabach ស្របពេលដែលគេហទំព័រអាឡឺម៉ង់ Bild បាន ចុះផ្សាយថា៖ ក្រុម Chelsea ចង់ចុះហត្ថលេខានាំយក អតីតកីឡាករខ្សែបម្រើ-ប្រយុទ្ធរូបនេះត្រលប់មកវិញ ហើយបានដាក់ឈ្មោះ Thogan ក្នុងបញ្ជីទិញចូលផងដែរ។
បច្ចុប្បន្នក្រុម Chelsea មានកីឡាករប្អូនប្រុសរបស់ Eden Hazard មួយនាក់ទៅហើយ នោះគឺ Kylian ដែល បានផ្ទេរមកកីឡាករដ្ឋាន Stamford Bridge កាលពីដើមរដូវកាលមុន ប៉ុន្តែមិនបានជាប់ជាជម្រើស ១១នាក់ដំបូងរបស់លោក Antonio Conte ដូចជាបងប្រុស Eden Hazard របស់គេនោះឡើយ។
ឆ្លើយតបទៅនិងការចាប់អារម្មណ៏របស់ក្រុមចាស់ដែលខ្លួនធ្លាប់លេង Thogan បានអោយដឹងថា៖ ប្រសិនបើអ្នកបង្ហាញទម្រង់លេងល្អ និងជួយក្រុមទទួលជោគជ៍័យ នោះជាជំហ៊ានមួយ ដែលធ្វើអោយក្រុមធំៗចាប់អារម្មណ៏។ ក្នុងខណៈពេលនេះខ្ញុំផ្តោតអារអារម្មណ៏លេងអោយក្រុម Monchengglabach តែមួយប៉ុណ្ណោះ ។