អ្នកចាំទីក្រុមមេឃខៀវ Man.City កីឡាករ Ederson បានចែករំលែក និងផ្ញើរពាក្យលើកទឹកចិត្ត ដល់មិត្តរួមក្រុម និងជាមិត្តរួមជាតិកីឡាករ Gabriel Jesus ក្រោយពីខ្សែប្រយុទ្ធរូបនោះ បានរងរបួសជង្គង់កាលពីខែមុន។

Jesus ត្រូវបានប្តូរចេញនៅតង់ទីមួយក្នុងកំលុងពេលប្រកួតទល់ និងក្រុម Crystal Palace មុនថ្ងៃឆ្លងឆ្នាំសាកល ២០១៨ ជាមួយនឹងការសង្ស័យថា មានបញ្ញាប៉ះទង្គិច ចំត្រង់សរសៃឆ្អឹងជង្គង់ ខណៈក្រុមមេឃខៀវ Man.City ទទួលលទ្ធផល 0:0 ហើយ អតីតអ្នកចាំទី ក្រុម Benfica កីឡាករ Ederson ជាអ្នកសង្គ្រោះបាល់ពីការស៊ុតពិន័យ ១១ម៉ែត្រធ្វើអោយក្រុម រក្សាកំនត់ត្រាមិនដែលចាញ់សម្រាប់រដូវកាលថ្មីរហូតដល់ ២១ប្រកួតនៅក្របខណ្ឌ Premier League នេះ ។

Ederson បានប្រាប់ Jesus កំលុងពួកគេជួបគ្នានៅបន្ទប់ផ្លាស់សំលៀកបំពាក់ថា៖ ខ្ញុំបានជួប Jesus នៅទីនោះ ហើយខ្ញុំឃើញគាត់ពិបាកចិត្ត ប៉ុន្តែជាធម្មតាខ្ញុំបានប្រាប់ទៅគាត់ថា៖ ខ្ញុំធ្លាប់ ជួបបញ្ហារបួសស្រដៀងនិងគាត់ដែរ ហើយខ្ញុំបានអវត្តមានពីការប្រកួត ១ខែកំលុងពេលលេង អោយក្រុម Benfica នៅប្រទេសព័រទុយហ្គាល់ វាជាការឈប់សម្រាករយៈពេលខ្លី តែខ្ញុំក៏គិតដូច គ្នាថារបួសរបស់ Jesus មិនធ្ងន់ធ្ងរនោះទ ស្របពេលដែល Ederson និងគ្រូពេទ្យជំនាញប្រចាំ ក្លឹបបានជួបពិភាក្សាគ្នាពីស្ថានភាពរបួសគេ ហើយបានប៉ាន់ស្មានថា រយៈពេលពី៤ ទៅ ៦ខែ មុខរបួសរបស់ Jesus និងបានជាសះស្បើយ ហើយវិលត្រលប់មកទីលានដើម្បីជួយក្រុមជាមិនខាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min
Via :cambosport