ក្រោយពីការនាំយកខ្សែប្រយុទ្ធតួគី Cenk Tosun មកចូលរួមក្រុម Everton រួចមក ទោះបីជាយ៉ាងណា អ្វីដែលយើងបានដឹង គឺក្លឹបធ្លាប់មានកីឡាករខ្សែប្រយុទ្ធដែលមានគុណភាពធ្លាប់បានបញ្ចេញសមត្ថភាព អោយក្រុមជិតពីរទសវត្សមកនេះ។ ខាងក្រោមនេះគឺជាកីឡាករឆ្នើមទាំង ៧រូប ដែលបានបង្ហាញទម្រង់ បានល្អកំលុងពួកគេលេងអោយក្រុម Everton ហើយរកគ្រាប់បាល់បញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិរបស់ក្រុម៖

៧. Tomaz Radzinski

ខ្សែប្រយុទ្ធដើមកំណើតប៉ូឡូញ ប៉ុន្តែចូលសញ្ជាតិកាណារូបនេះ ត្រូវក្រុម Everton នាំយកមកងតម្លៃ ៤.៥លានផោន ក្នុងរដូវកាល ២០០២-២០០៣ Radzinski រកគ្រាប់បាល់អោយក្រុមបាន ១១គ្រាប់ និងជួយក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៧ នៃតារាងក្របខណ្ឌ Premier League ។ បើទោះបីជាចំណាយពេល លេងអោយក្រុមក្នុងរយៈពេលខ្លី ប៉ុន្តែក្រោយបង្ហាញខ្លួនជាមួយក្រុមបាន ៩១ប្រកួត Radzinski រកគ្រាប់បាល់បាន ២៦គ្រាប់ និងអភិវឌ្ឍទម្រង់លេងជាកីឡាករដ៏មានឥទ្ធិពលម្នាក់នាពេលនោះ។

៦. Nikica Jelavic

Jelavic បានផ្ទេរពីក្រុម Rangers មកចូលរួមជាមួយក្រុម Everton កាលពីឆ្នាំ២០១២ ក្នុងតម្លៃ ៥លានផោន ។ Jelavic សញ្ជាតិក្រូអាតបានក្លាយជាកីឡាករ Everton ទីពីរដែលរកគ្រាប់បានពីរគ្រាប់ក្នុងមួយប្រកួតសម្រាប់ ប្រាំប្រកួតជាប់គ្នានៅក្រៅទឹកដី បន្ទាប់ពីអតីតកីឡាករ Mckenzie ធ្វើបានដូចនេះនៅឆ្នាំ១៩៧៧។ ស្របពេល ដែលកីឡាករ Jelavic ដដែល រកបាន ២គ្រាប់ផងដែរ សម្រាប់ការប្រកួតទល់និងក្រុម Fulham នារដូវកាល ដដែលផងដែរនោះ ធ្វើអោយរូបគេក្លាយជាកីឡាករដែលរកគ្រាប់បាល់បានលឿនបំផុតរហូតដល់ ១០គ្រាប់ នៅក្នុងទឹកដីក្រោយពីកីឡាករ Tom browell ធ្វើបានសម្រេចដូច្នេះនៅឆ្នាំ១៩១២។ Jelavic ក៏ជាកីឡាករ ក្រូអាតដំបូងបំផុតផងដែរ ដែលបានឈ្នះពាន Premier League Player of the Month។សម្រាប់រដូវកាលដំបូង Jelavic ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតអោយក្រុម Everton ប៉ុន្តែក្រោយការមកដល់របស់ អតីតខ្សែប្រយុទ្ធ Lukaku កីឡាករ Jelavic បានចាកចេញពីក្រុមនៅឆ្នាំ២០១៤។

៥. Louis Saha

Louis Saha បានផ្ទេរមកលេងអោយក្រុម Everton នៅឆ្នាំ ២០០៨ ។ អតីតខ្សែប្រយុទ្ធក្រុម Man.United រូបនេះ បានរងរបួសកំលុងរដូវកាលចុងក្រោយនៅក្រុម Man.United ប៉ុន្តែទោះបីជាយ៉ាងនេះក្តី Saha បានទទួលជោគជ័យកំលុងពេលលេងអោយ Everton។ សម្រាប់រដូវកាលទី១ អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ រកបាន ៨គ្រាប់ គ្រប់ក្របខណ្ឌប្រកួត និងរួមបញ្ចូលគ្រាប់បាល់លឿនបំផុតកំលុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup ។ សម្រាប់រដូវកាលទី២ ជាមួយក្រុម Saha នៅតែធ្វើបានល្អ ហើយរកគ្រាប់បាល់បានរហូត ១៥គ្រាប់ គ្រប់ក្របខណ្ឌប្រកួត។ ប៉ុន្តែសម្រាប់រដូវកាលទី៣ Saha ត្រូវតស៊ូលេងយ៉ាងពិបាក និងខ្សត់គ្រាប់បាល់បញ្ចូលទី ប៉ុន្តែយ៉ាងនេះក្តីទម្រង់លេងដ៏ល្អរបស់គេ ត្រូវបានប្រិយមិត្តចងចាំជាប់ជានិច្ច។

៤. Andrew Johnson

ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អនៅរដូវកាល ២០០៤-២០០៥ ជាមួយការរកគ្រាប់បាល់ ២១គ្រាប់ មុនពេលផ្ទេរពីក្រុមស្ទាំងខៀវ Crystal Palace មកចូលរួមជាមួយក្រុម Everton កាលពីឆ្នាំ២០០៦ ។ កីឡាករអង់គ្លេស រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ កំលុងពេលរកគ្រាប់បាល់បាន ២គ្រាប់ក្នុងជំនួបជ័យជំនះ លើក្រុម Liverpool 3:0 ។ បញ្ចប់រដូវកាលដំបូងជាមួយក្រុម Johnson រកគ្រាប់បាល់បញ្ចូលទីបាន ១១គ្រាប់ ។ Johon បានចំណាយពេលលេងអោយក្រុម Everton បានត្រឹម ២រដូវកាល ហើយបានក្លាយជាកីឡាករម្នាក៉ ដែលស្ថិតនៅក្នុងការចងចាំរបស់ប្រិយមិត្តអ្នកគាំទ្រថា ជាកីឡាករខ្សែប្រយុទ្ធល្អបំផុតក្នុងប្រវតិ្តសាស្រ្ត។

៣. Yakubu Aiyegbeni

Yakubu ចូលរួមជាមួយក្រុម Everton នៅឆ្នាំ២០០៧ ក្នុងតម្លៃ ១១.៥លានផោន។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសនីហ្សេរីយារូបនេះ បង្ហាញទម្រង់លេងអោយក្រុមដំបូងរកបានគ្រាប់បាល់បាននៅនាទីទី១១ និងសម្រាប់រដូវកាលដំបូង Yakubu រកបានគ្រាប់បាល់សរុបចំនួន ២១គ្រាប់សម្រាប់គ្រប់ការប្រកួត(១៥គ្រាប់នៅក្របខណ្ឌ កំពូលអង់គ្លេស EPL និងនៅក្នុងឆ្នាំដដែល Yakubu រកបានគ្រាប់បាល់បញ្ចូលទីរហូតដល់ ២០គ្រាប់ សម្រាប់ឆ្នាំ២០០៧។

២. Romelu Lukaku

លេងជាលក្ខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលដំបូង Lukaku រកបានគ្រាប់បាល់បញ្ចូលទី ១៥គ្រាប់សម្រាប់ការបង្ហាញខ្លួន ៣១ប្រកួត និងបានជួយក្រុម Everton ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ។ មូលហេតុខាងលើធ្វើអោយក្រុមសម្រេចចិត្ត ទិញយករូបគេជាអចិន្រ្តៃយ៏ពីក្រុម Chelsea ក្នុងតម្លៃ ២៨លានផោន។ មុននឹងចាកចេញពីក្រុមទៅចូលរួមជាមួយ Man.United Lukaku រកគ្រាប់បាល់បានរហូតដល់ ២៥គ្រាប់សម្រាប់រដូវកាល២០១៦-២០១៧។

១. Wayne Rooney

Rooney គឺជាកីឡាករដ៏អស្ចារ្យរបស់ក្រុម ក្រោយពីមានវ័យត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ រូបគេអាចរកគ្រាប់បាល់អោយក្រុមបាន។ ជាមួយការបង្ហាញខ្លួនអោយក្រុម Everton រដូវកាលដំបូង Rooney រកគ្រាប់បាល់បាន 17គ្រាប់ សម្រាប់ការប្រកួតសរុប ៧៧ប្រកួត។ ការបង្ហាញខ្លួន និងទេពកោសល្យដ៏លេចធ្លោនាំអោយក្រុម Man.United ឈានដល់កិច្ចសន្យានាំយករូបគេមករួមក្រុមនៅឆ្នាំ២០០៤ ក្នុងតម្លៃ ២៥.៦លានផោន។ រយៈពេលជាច្រើនឆ្នាំ Rooney បានជួយក្រុម Man.United លើកពានជាច្រើនជាមួយការបំបែកកំណត់ត្រាបានច្រើនបំផុតអោយក្រុមផងដែរ។ រដូវកាល ២០១៧-២០១៨ នេះ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Rooney បានសម្រេចចិត្ត វិលត្រលប់មកចូលរួមជាមួយក្រុម Everton ជាមួយការរកគ្រាប់បាល់បានរហូត ១០គ្រាប់ហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min
Via :cambosport