ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីនហៅកាត់ថា (AFA) លោក Claudio Tapia បានបញ្ជាក់អោយដឹងថា៖ ក្រុមជម្រើសជាតិអាហ្សង់ទីន និងជួបប្រកួតមិត្តភាពសមជើងជាមួយក្រុមក្រុមជម្រើសជាតិអ៊ីតាលីនាថ្ងៃទី២៣ នៅទីក្រុងបាសែលប្រទេសស្វីស និងនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ និងត្រូវជួបប្រកួតជាមួយក្រុមអេស្បាញ នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្បាញផងដែរ។ កំពូលខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi និងត្រូវបានគេរំពឹងថានិងដឹកនាំក្រុមចូលរួម ក្នុងការប្រកួតលក្ខណៈមិត្តភាពនេះផងដែរ។

លោក Tapia បន្តថា៖ អាហ្សង់ទីន និងត្រៀមរៀបចំខ្លួនសម្រាប់ដំណើរឆ្ពោះទៅ World Cup 2018 នៅទីក្រុង Barcelona ប្រទេសអេស្បាញ ជាទីកន្លែងដែលនិងមានការហ្វឹកហាត់សមមុនដំណើរការព្រឹត្តការណ៏បាល់ទាត់ ប្រវត្តិសាស្រ្តរៀងរាល់បួនឆ្នាំម្តងនេះ និងប្រារព្ធឡើងនៅប្រទេសរុស្សី។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ sport-english
Via :cambosport