ខ្សែប្រយុទ្ធក្រុមមេឃខៀវ Man.City កីឡាករ Gabriel Jesus នឹងត្រលប់ទៅព្យាបាលរបួសជង្គង់របស់ខ្លួននាទីក្រុង Barcelona ប្រទេសអេស្បាញ ក្រោយពីមានបញ្ហាកើតឡើងកំលុងពេលប្រកួតទល់និងក្រុម Crystal Palace កាលពីពីរសប្តាហ៏មុន។

យោងគេហទំព័រ Sky Sport បានអោយដឹងថា៖ កីឡាករជម្រើសជាតិប្រេស៊ីលវ័យ ២០ឆ្នាំរូបនេះ ត្រូវបានពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិតជំនាញឈ្មោះ Ramon Cugat ដែលមានឯកទេសធ្លាប់ព្យាបាល របួសជង្គង់ដូចជាករណីមិត្តរួមក្រុម Man.City កីឡា Ilkay Gundogan និង Benjamin Mendy ដូច្នេះដែរ។

Jesus បានចាកចេញពីទីលានទាំងការឈឺចាប់និងស្រក់ទឹកភ្នែកនៅមុនបញ្ចប់តងប់ទី១ ហើយក៏បានអវត្តមាន ចាប់តាំងពីពេលនោះមក មិនថានៅទីលានហ្វឹកហាត់។ លោក Pep Guadiola គ្រូបង្វឹកកំពុងដឹកនាំក្រុមនាំមុខកំពូលតារាង Permier League បានបញ្ជាក់ប្រាប់អោយដឹងថា៖ អការៈរបួសរបស់ Jesus ធ្វើអោយរូបគេខកខាន ជួយក្រុមមិនតិចជាង ៤សប្តាហ៏នោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english
Via :cambospor