ខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Andreas Cristensen បានបន្តកិច្ចសន្យា ៤ឆ្នាំកន្លះបន្តលេងអោយក្រុម មានមូលដ្ឋាននៅក្រុងឡុងដ៏បន្តទៀត ដូច្នេះមានន័យថារូបគេនិងមានវត្តមានលេងអោយក្លឹបរហូតដល់ឆ្នាំ២០២២។ កីឡាករក្រុមជម្រើសជាតិដាណឺម៉ាកវ័យ ២១ឆ្នាំរូបនេះ ត្រូវបានក្រុម Chelsea កោះហៅត្រលប់មកវិញ ហើយបានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងជាប់លាប់ ក្រោយពីត្រូវបានក្លឹប Borussia Monchengladbach នៅក្របខណ្ឌ Bundesliga អាឡឺម៉ង់ ខ្ចីជើង ២រដូវកាលកន្លងមក។ Christensen ត្រូវបានក្លឹប Chelsea ទិញយកមកពីក្រុម Brondby តាំងតែពីអាយុ ១៦ឆ្នាំ ប៉ុន្តែក្រោយពីចូលបង្ហាញ ខ្លួនកំលុងពេលអវត្តមានខ្សែការពារ David Luiz ២ខែមក រូបគេត្រូវបានលោក Antonio Conte ដាក់អោយចូលលេង បានជាប់លាប់រហូតមក។

ក្រោយចុះកិចសន្យារួច Christiansen បានអោយដឹងថា៖ ខ្ញុំមានអារម្មណ៏រីករាយ ដែលបានបន្តកិច្ចសន្យាថ្មី ហើយខ្ញុំ និងតាំងចិត្តជួយក្រុមតាំងដែលអាចធ្វើទៅបាន។ ក្រុមការពារជើងឯក Chelsea កំពុងចរចារបន្តកិច្ចសន្យាថ្មីដល់កីឡាករឆ្នើមផ្សេងទៀតផងដែរមានដូចជាខ្សែប្រយុទ្ធ Eden Hazard និងកីឡាករ Thibaut Courtois ផងដែរ។

នាយកប្រតិបត្តិក្លឹបលោក Marina Granovskaia បានអោយដឹងផងដែរ៖ កិច្ចសន្យាថ្មីនេះគឺជារង្វាន់ផ្តល់ជូនដល់កីឡាករ ឆ្នើមដូចជា Christiansen ដែលបានបង្ហាញទម្រង់លេងល្អនៅពាក់ កណ្តាលរដូវកាល។ គាត់បានចុះកិច្ចសន្យាកាលពីឆ្នាំ២០១២ ហើយស្វែងរកបទពិសោធន៏ថ្មីដើម្បីមកជួយក្រុម ដូច្នេះវាសក្តិសមនឹងពេលវេលាដែលគាត់ត្រូវបង្ហាញសមត្ថភាពជួយក្រុមបាននៅពេលនេះនិងអនាគតហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro
Via :cambosport