Philippe Coutinho កីឡាករចំនូលថ្មីរបស់ក្រុម Barcelona ទើបតែបង្ហាញខ្លួនជាផ្លូវការអោយក្រុម Barcelona កាលពីពេលថ្មីៗនេះជាមួយតម្លៃខ្លួន ១៤២លានផោនខណៈក្រុម Barcelona ទិញយកពីហង្សក្រហមជាតម្លៃថ្លៃជាងគេទីពីរបន្ទាប់ ពីការផ្លាស់ចេញរបស់ Neymar ទៅ PSG ។ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់ សម្រាប់ Coutinho គឺអាវលេខ១៤ដែលរូបគេពាក់នោះជាអាវដែលកីឡាករខ្សែការពារ Javier Macherano បានប្រើប្រាស់កន្លងមក។
ខាងក្រោមនេះគឺជាកីឡាករឆ្នើមនិងល្បីល្បាញទាំង១០រូបដែលធ្លាប់ពាក់អាវលេខ១៤នាពេលប្រកបបាល់ ទាត់អាជីពជាមួយក្រុមកន្លងមក៖
១.Johan Cruyff – Ajax, Barcelona and Holland
អតីតវីរបុសក្រុមបិសាចទឹកក្រូចហូឡង់ធ្លាប់ពាក់អាវលេខ ១៤ពេលលេងអោយក្រុម Barcelona នៅចន្លោះឆ្នាំ (1973-១៩៧៨) និងលេងអោយក្រុមជម្រើសជាតិហូឡង់ផ្ទាល់តែម្តងក៏ពាក់អាវលេខនេះដែរ។
២.Thierry Henry – Arsenal and Barcelona
វីរបុរសក្រុមកាំភ្លើងធំ Arsenal កីឡាករខ្សែប្រយុទ្ធ Thierry Henry ធ្លាប់ពាក់អាវលេខ១៤ នេះកំលុងពេលលេងអោយក្រុមនៅចន្លោះឆ្នាំ(១៩៩៩-២០០៧) និងជាមួយក្រុម Barcelona(២០០៧-២០១០)
៣.Xabi Alonso – Liverpool, Real Madrid, Bayern Munich & Spain
ក្រោយផ្ទេរពីក្រុម Real Sociedad មកលេងអោយក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ ២០០៤ Alonso បានពាក់អាវលេខ១៤ និងសម្រាប់ក្លឹប Real Madrid, Bayern Munich ព្រមទាំង ក្រុមជម្រើសជាតិអេស្បាញផងដែរ
៤.David Ginola – Newcastle, Tottenham and Aston Villa
កីឡាករខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះ បានចំណាយពេល ២រដូវកាលជាមួយក្រុម Newcastle United និងពាក់អាវលេខ ១៤មុនផ្ទេរទៅលេងអោយក្រុម Spur នៅឆ្នាំ១៩៩៧ និងបានឈ្នះពាន Football Writers’ Player of the Year សម្រាប់រដូវកាល១៩៩៨-១៩៩៩ មុនផ្ទេរទៅលេងអោយក្រុម Aston Villa ។
៥.Marco Tardelli – Italy
អតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីរូបនេះមានភាពល្បីល្បាញខ្លាំងបំផុតនៅពេលជួយក្រុមយកឈ្នះ អាឡឺម៉ង់ខាងលិចនៅវគ្គផ្តាច់ព្រ័ត្រលើកពាន World Cup ជាមួយអាវលេខ១៤ដែរ។
៦.Javier Mascherano – Barcelona and Argentina
Macherano មានភាពល្បីល្បាញនិងជួយក្រុម Barcelona បានច្រើនបន្ទាប់បន្ទាប់ពីផ្ទេរពីក្រុម Liverpool និងសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបគេពាក់អាវលេខ១៤នេះ បានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ ផងដែរ។
៧.Andrei Kanchelskis – Manchester United
អតីតខ្សែបម្រើ-ស្លាបសញ្ជាតិរូស្សីរូបនេះធ្លាប់ពាក់អាវលេខ១៤ កំលុងពេលលេងអោយ Man.United ហើយធ្លាប់ ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរហូតដល់ ១៥គ្រាប់នៅរដូវកាល១៩៩៤-១៩៩៥ ជាមួយការបង្ហាញខ្លួន បាន ៣២ប្រកួត។
៨. N’Golo Kante – Leicester
មជ្ឈដ្ឋានបាល់ទាត់មួយចំនួនមិនសូវស្គាល់ Kante នោះទេ ប៉ុន្តែក្រោយពីក្លឹប Leicester City ទិញរូបគេពីក្រុម Caen កាលពីដើមរដូវកាល Kante បានពាក់អាវលេខ១៤ និងជួយក្រុមឈ្នះជើងឯក Premier League (២០១៥-២០១៦) ។ ប៉ុន្តែក្រោយផ្លាស់ទៅលេងអោយក្រុម Chelsea បច្ចុប្បន្ន Kante ពាក់អាវលេខ៧វិញ។
៩.Diego Simeone – Atletico Madrid, Internazionale and Lazio
មុនចូលមកដឹកនាំក្រុម At.Madrid អតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ធ្លាប់លេងអោយក្រុម At.Madrid, Internazionale និង Lazio ផងដែរជាមួយការពាក់អាវលេខ១៤ នេះ។
១០.Guti – Real Madrid
អតីតខ្សែការពារកណ្តាលក្រុមស្តេចស Real Madrid និង ជម្រើសជាតិអេស្បាញរូបនេះ ធ្លាប់បានជួយក្រុម លើកពាន La Liga ៥សម័យ និង Champion League 3សម័យ ៥៤២ប្រកួត ធ្លាប់ពាក់អាវលេខ១៤ ព្រមទាំងបង្ហាញវត្តមានអោយក្រុម ជម្រើសជាតិអេស្បាញបាន១៣ដង។
ប្រភព៖ mirror