ក្លិបបិសាចក្រហម Manchester United បានដាក់សំណើដេញថ្លៃមួយដើម្បីចុះហត្ថលេខាជាមួយនឹង Alexis Sanchez ពីក្លិប Arsenal ខណៈដែលលោក Jose Mourinho ព្យាយាមកម្ទេចក្តីសង្ឃឹមរបស់ក្លិប Manchester City ក្នុងការនាំយកតារាឆ្នើមអន្តរជាតិស៊ីលីរូបនេះ នៅត្រឹមខែនេះ។

Sanchez បានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចជាមួយនឹងចំណូល ២៥ម៉ឺនផោន (ស្មើនឹង៣៣,៨ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ជាមួយនឹងក្រុមរបស់លោក Pep Guardiola ខណៈដែល Man City បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់ ២០លានផោន សម្រាប់ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ នៅសប្តាហ៍នេះ។ ក្លិប Arsenal មិនទាន់ធ្វើការឆ្លើយតបចំពោះសំណើនៅឡើយទេ ប៉ុន្តែ វាត្រូវបានគេយល់ឃើញថា Man United បានឈានជើងចូលក្នុងការប្រជែងជាមួយនឹងសំណើដេញថ្លៃក្នុងទឹកប្រាក់២៥លានផោន (ស្មើនឹង៣៣,៨លានដុល្លារអាមេរិក)។

LONDON, ENGLAND – MAY 21: Alexis Sanchez of Arsenal during the Premier League match between Arsenal and Everton at Emirates Stadium on May 21, 2017 in London, England. (Photo by David Price/Arsenal FC via Getty Images)


សំណើរបស់ពួកគេនឹងធ្វើឲ្យ Sanchez ទទួលបានប្រាក់ចំណូលច្រើនដែលចំណូលដែលត្រូវបានផ្តល់ឲ្យដោយ Man City ផងដែរ ខណៈដែលលោក Mourinho ត្រូវបានគេជឿជាក់ថា មានជំនឿងក្នុងការឈ្នះក្នុងការប្រជែងនេះ បើទោះបី Sanchez ធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Guardiola នៅឯក្លិប Barcelona ក៏ដោយ។ Man United បានផ្តល់ឲ្យ Arsenal នូវឱកាសមួយក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Henrikh Mkhitaryan បើទោះបីបញ្ហានៃការមិនអាចឈានដល់ការព្រមព្រៀងគ្នាមួយអាចកើតឡើងដោយសារតែប្រាក់បៀរវត្សរ៍របស់តារាឆ្នើមអន្តរជាតិអាមេនីរូបនេះ ដែលមានចំនួនប្រមាណជា ២០ម៉ឺនផោនក៏ដោយ។

ភ្នាក់ងារតំណាងឲ្យ Sanchez បានរៀបចំការពិភាក្សារួចជាស្រេចជាមួយនឹង Man City ក្រោយពីបានយល់ព្រមចូលរួមជាមួយនឹងពួកគេកាលពីរដូវក្តៅមុន មុនពេលការផ្ទេរនេះ បានទទួលបរាជ័យ នៅពេលដែលក្លិប Arsenal មិនអាចចុះហត្ថលេខាជាមួយនឹង Thomas Lemar នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian
Via :cambosport