ខ្សែបម្រើ-ប្រយុទ្ធស្លាប Justin Kluivert បានបង្ហើបប្រាប់ពីពាក្យសម្តីមួយចំនួន ដែលគ្រូបង្វឹកក្រុមបិសាចក្រហម Man.United បាននិយាយជាមួយរូបគេកន្លងមកក្នុងបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅទីក្រុង Stockholm ប្រទេសស៊ុយអ៊ែតកាលពីឆ្នាំមុន។

កីឡាករ Justin Kluivert ដែលជាកូនប្រុសបង្កើតរបស់អតីតវីរបុរសក្រុមជម្រើសជាតិហូឡង់ និងក្លឹប Barcelona កីឡាករ Patrick Kluivert បានអោយប្រាប់អោយដឹងថា៖ គាត់លោក Jos Mourinho មានក្តីសប្បាយរីករាយដែលបានជួបខ្ញុំកាលពីពេលនៅប្រទេសស៊ុយអែត។ ព្រោះគាត់ ស្គាល់ខ្ញុំតាំងពីពេលដែលខ្ញុំនៅជាកុមារភាព ហើយលោកឪពុកខ្ញុំធ្លាប់បានលេងអោយក្រុម Barcelona ខណៈពេលដែលគាត់(Mourinho) គឺជាជំនួយការគ្រូបង្វឹកផ្នែកបណ្តុះបណ្តាលក្រុម។

Kluivert វ័យ ១៨ឆ្នាំបង្ហាញខ្លួនសម្រាប់រដូវកាល២០១៦-២០១៧ បាន ២០ដងគ្រប់ក្របខណ្ឌប្រកួត និងសម្រាប់រដូវកាលថ្មីនេះ រកគ្រាប់បាល់បាន ៦គ្រាប់ហើយ ព្រមទាំងធ្វើបាន Hat-trick សម្រាប់ការ ប្រកួតជាមួយក្រុម Roda JC កាលពីខែវិច្ឆិកា ២០១៧ កន្លងទៅផងដែរ។ ទោះបីជាបានបង្ហាញ ទម្រង់លេងល្អបែបនេះក្តី នៅមិនទាន់មានក្លឹបធំៗនៅអឺរ៉ុប ណាបង្ហាញការចាប់អារម្មណ៏ចង់បាន រូបគេទៅរួមក្រុមនៅឡើយនោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportbible
Via :cambosport