ក្រុម Liverpool បានធ្វើឲ្យក្រុម Manchester City ស្គាល់រសជាតិចាញ់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នារដូវកាលនេះ ជាលើកទី១របស់ពួកគេ កាលពីថ្ងៃអាទិត្យ ស្របបពលដែលក្រុម Arsenal បានចាញ់ដ៏មិននឹកស្មានដល់នៅលើទឹកដីក្រុម Bournemouth។
លោក Jurgen Klopp បានប្រើប្រាស់ជម្រើសទាំង ១១នាក់ដំបូងប្រកបដោយស្មារតីប្រយុទ្ធ និងបានទទួលជ័យជម្នះក្នុងលទ្ធផល ៤-៣ នាកីឡដ្ឋាន Anfield ដែលជាកន្លែង ដែលការរំជួលចិត្តផ្សេងៗមានភាពផ្ទុយគ្នាស្រឡះទៅនឹងអារម្មណ៍របស់លោក Arsene Wenger ក្រោយពី Arsenal ចាញ់ក្នុងលទ្ធផល ២-១។ ជ័យជម្នះរបស់ក្រុម Liverpool មានន័យថាក្រុម Man City របស់លោក Pep Guardiola ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួត ៣០លើកនៃក្របខ័ណ្ឌលីកចន្លោះនៅរដូវកាលនេះ និងរដូវកាលមុន មុននឹងឈានទៅកាន់ការប្រកួតនេះ ក៏ដូចជាបញ្ចប់កំណត់ត្រឈ្នះត្រឹម ១៨ប្រកួតនោះ មិនអាចបំបែកកំណត់ត្រានៃការមិនស្គាល់ចាញ់សោះក្នុងរដូវកាលឆ្នាំ២០០៣-២០០៤ទាំងមូលរបស់ក្រុម Arsenal បានឡើយ។
លោក Guardiola បាននិយាយថា Man City មិនបានបង្ហាញពីទម្រង់លេងឲ្យបានរឹងមាំឡើយ នៅពេលដែលក្រុម Liverpool ឈានដល់កម្រិតកំពូលក្នុងតង់ទី២ បើទោះបីពួកគេស្ទើរតែបានបំពេញការវាយបកដើម្បីតាមស្មើវិញក៏ដោយ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងថា៖ «ក្រោយពីគ្រាប់បាល់ទី២ ពួកគេបានស៊ុតបញ្ចូលទី២ ក្នុងចន្លោះពេលត្រឹមតែ៣ ទៅ៤នាទី ហើយវាពិតជាលំបាកណាស់ក្នុងការស្រោចស្រង់វិញ។ ក្នុងរាល់សន្និសីទសារព័ត៌មានទាំងអស់កាលពីប៉ុន្មានខែមុន សុទ្ធតែបាននិយាយថា ក្របខ័ណ្ឌ Premier League បញ្ចប់ហើយ ហើយខ្ញុំតែងតែនិយាយថា ទេ វានៅតែត្រូវធ្វើឲ្យបញ្ចប់»៕
Liverpool Vs Man.City៖
Arsenal vs Bournemouth៖