នៅក្នុងក្របខ័ណ្ឌ Premier League ក្រុម Manchester City បានចាញ់ម្ចាស់ផ្ទះហង្សក្រហម Liverpool លើកដំបូងនារដូវកាលនេះ ក្នុងលទ្ធផល ៤-៣ នៅកីឡាដ្ខាន Anfield។
ក្នុងនាទីដំបូងកីឡាករ Alex Oxlade-Chamberlain ស៊ុតបាល់នាំមុខគេ នៅនាទីទី ៨ ដោយស៊ុតពីតំបន់ក្បែរៗ បាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែត្រូវ Leroy Sane តាមស្មើ១គ្រាប់វិញមុនចប់ការប្រកួតនៅវគ្គទី១។
ក្នុងនាទីទី ៥៩ Firmino បន្ថែមការនាំមុខ ហើយ ២ នាទីក្រោយមក Sadio Mane ស៊ុតយ៉ាងល្អ មុនពេល Mohamed Salah ដាក់គ្រាប់ទី៤ ដោយសារកំហុសអ្នកចាំទី Ederson ដែលធ្វើឲ្យ Salah ស៊ុតពីចម្ងាយយ៉ាងល្អ។ បែបណាក្ដី Bernardo Silva និង Ilkay Gundogan ដែលដូរចូលលេង រកបាន ម្នាក់ ១ គ្រាប់។ ក្រុមកំពូលតារាង Man City មានពិន្ទុលើសក្រុមលេខ ២ Manchester United ១៥ ពិន្ទុ។
សូមទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ:
ក្រុម Manchester City ចាញ់ម្ចាស់ផ្ទះ Liverpool ៤-៣ នៅក្របខ័ណ្ឌ Premier League
អត្ថបទទាក់ទង