(ខាឌីស)៖ អតីតកីឡាករនិម្មិតរូបរបស់ក្លឹបបិសាចក្រហម Manchester United លោក Ryan Giggs នឹងត្រូវបានតែង តាំងជាគ្រូបង្វឹកដឹកនាំជម្រើសជាតិវ៉េល ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨ ដែលត្រូវបាន គេរំពឹងថា សហព័ន្ធបាល់ទាត់វ៉េលនឹងផ្តល់កិច្ចសន្យារយៈពេល ៤ឆ្នាំ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសវ័យ៤៤ឆ្នាំ Ryan Giggs នឹងចូលដឹកនាំក្រុមជម្រើសជាតិជាលើកដំបូង ក្រោយពេលប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងក្លឹប Man Utd នឹងដឹកនាំ ក្រុមមួយនេះបាន ៤ប្រកួតផងដែរនោះ

វ៉េលនឹងតែងតាំងអតីតកីឡាករខ្សែបម្រើប្រយុទ្ធជួរមុខរបស់វ៉េលក្នុងសនិ្នសីទសារព័ត៌មាន ដើម្បីបានឡើងកាន់តំណែង ជំនួសកៅអីលោក Chris Coleman ដែលលាឈប់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ទៅដឹកនាំក្លឹបអង់គ្លេស Sunderland ក្នុងលីគ Championship៕

By: khmertalking