Barcelona ក្រុមនាំមុខកំពូលតារាង La Liga បានបញ្ជាក់ថាកីឡាករខ្សែបម្រើ Arda Turan បានចូលរួមជាមួយក្លឹបចាស់របស់គេនៅស្រុកកំណើតគឺ Istanbul Basaksehir ក្នុងលក្ខ័ណ្ឌខ្ចីជើងរយៈពេល ២ឆ្នាំកន្លះ។ ក្រុម Basaksehir នៅលីកកំពូលតួគិ និងបង់ប្រាក់ឈ្នួលពលកម្មនឿយហត់ដល់កីឡាករខ្សែបម្រើក្រុមជម្រើសជាតិតួគីរូបនេះ អាស្រ័យលើទម្រង់លេងដែលរូបគេបញ្ចេញទម្រង់លេងសម្រាប់ក្រុម។ Turan បានចាកចេញពីក្រុមយក្សតួគី Galata saray ទៅចូលរួមជាមួយក្រុម At.Madrid កាលពីឆ្នាំ២០១១ និងបានបង្ហាញទម្រង់លេងល្អ ទើបក្រុម Barcelona នាំយកមករួមក្រុមនាឆ្នាំ២០១៥ ក្នុងតម្លៃ ៣៥លានយូរ៉ូ។

Turan មានកិច្ចសន្យាជាមួយក្រុម Barcelona រហូតដល់ឆ្នាំ២០២០ ប៉ុន្តែក្រុមនៅតំបន់ Catalan មានសិទ្ធិនិងលក់រូបគេចេញនៅក្នុងក្របខណ្ឌក្បួនច្បាប់ដោះដូររបស់UEFA។
នៅក្នុងកំលុងពេលទីផ្សារដោះដូរកីឡាករដែលនៅសល់រយៈពេល ២ឆ្នាំនេះ។ ប៉ុន្តែមួយរយៈចុងក្រោយ បន្ទាប់ពីការមកដល់របស់ Coutinho ស្របពេលដែលគ្រូបង្វឹកលោក Valverde មិនសូវផ្តល់ឪកាសអោយ រូបគេបង្ហាញខ្លួន ទើបធ្វើអោយ Turan សម្រេចចិត្តចាកចេញពីក្រុម។

ប្រភព៖ sport-english