(មេនឆេស្ទើ)៖ ក្រុមកំពុងឈរនៅលេខ២ Manchester United បានកាត់បន្ថយគំលាតកំពូលតារាង Manchester City មកនៅត្រឹម១២ពិន្ទុ តាមរយៈយកឈ្នះក្រុមភ្ញៀវ Stoke City ៣-០ បញ្ចប់សប្តាហ៍ទី២៣ យប់មិញនេះ។

ក្រុមដែលលេងស្មើគ្នា ២-២ ក្នុងជើងទី១ នៃ Premier League រដូវកាលឆ្នាំ២០១៧-២០១៨ រកបានគ្រាប់ទី១ ដោយកីឡាករ Valencia នៅនាទីទី៩ មុនពេល Marthial រកបានគ្រាប់ទី២ នៅនាទីទី៣៨ និង Lukaku រកបានគ្រាប់ទី៣ នៅនាទីទី៧២។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើអោយក្រុមលោក Jose Mourinho រកបាន ៥០ពិន្ទុបន្តឈរនៅលេខ២ បណ្តោះអាសន្ន តាមពីក្រុមកំពូលតារាង Manchester City ដែលមាន៦២ពិន្ទុ ស្របពេល Stoke City បន្តឈរនៅប្រអប់គ្រោះថ្នាក់លេខ១៨ដដែល៕

Via: khmertalking