អ្នក​ចាត់ការរបស់ក្រុម Leicester City លោក Claude Puel បានអះអាងថា កីឡាករសំខាន់​របស់ខ្លួន គឺ Riyad Mahrez អាច​តម្លៃ​ខ្លួន​ដល់​ទៅជាង១០០លាន​អឺរ៉ូ។

គ្រូ​បង្វឹកជនជាតិបារាំងថ្លែងបែបនេះ ខណៈ​ខ្សែ​បម្រើជម្រើសជាតិអាល់ហ្សេរី​ខាងលើ​ធ្លាប់​បង្ហាញ​ចេតនាចង់ចាកចេញពី​កីឡដ្ឋាន King Power ហើយ​ក្លិប​មាន​ម្ចាស់ជាមហាសេដ្ឋីជនជាតិថៃក៏​ធ្លាប់បដិសេធ​សំណើ​ពី AS Roma ដល់​ទៅ​៣លើកហើយដែរ។

លោក Puel ថ្លែងថា ដំណឹងនៃ​ការចង់ចាកចេញពី​សំណាក់​ម្ចាស់ជ័យលាភី​កីឡាករល្អនៅអង់គ្លេសប្រចាំឆ្នាំ២០១៦ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ និង ថារូបគេកំពុងរីករាយ​ជួយក្លិបបន្ត។

Mahrez ជាកីឡាករ​ស្នូល​របស់ Leicester City ដែល​បាន​រួមចំណែកឈ្នះ​ជើងឯក​លីគ​កំពូល​អង់គ្លេស រដូវកាល២០១៥/២០១៦៕

ប្រភព ៖ Keiladaily