ក្រុម Malaga បានបញ្ជាក់ថាពួកគេបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Michel កាលពីយប់ថ្ងៃសុក្រ ក្រោយរងបរាជ័យចាញ់ក្រុម Getafe ១:០។ អតីតអ្នកចាត់ការទូទៅរូបនោះ បានរងសម្ពានក្រោយចាប់ផ្តើមរដូវកាលមិនបានល្អ និងបច្ចុប្បន្នក្រុម Malaga កំពុងស្ថិតនៅលេខរៀងទី១៩ បាតតារាងនៅក្របខណ្ឌ La Liga និងទទួលបានពិន្ទុតែ ១១ពិន្ទុ ហើយស្ថិតនៅតំបន់ប្រឈមដែលត្រូវកាត់ចាញ់ទៅលេខនៅក្របខណ្ឌលំដាប់ទីពីរ។

ប្រធានក្លឹបលោក Abdullah Al thani បានបញ្ជាក់ថាៈ វាគឺជាការសម្រេចចិត្តមួយដែលយើងត្រូវតែធ្វើ ដើម្បីបញ្ចប់លទ្ធផលដែល មិនល្អបន្តទៀត។លោក Michel ចូលរួមជាមួយក្រុមនៅរដូវកាលមុននិងបានកាន់កាប់ពេលវេលាដែលមិនអំណោយផលសម្រាប់ក្រុម ដូច្នេះយើងចាំបាច់ត្រូវតែមានការផ្លាស់ប្តូរ ។

ប្រភព៖ sport-english