ក្រុមម្ចាស់ផ្ទះ Nantes បានបញ្ចប់ការប្រកួតក្រោយសល់គ្នាតែ ១០នាក់បន្ទាប់ពីកីឡាករខ្សែការពារ Diego Carlos ត្រូវបានដេញ ចេញពីការប្រកួតបន្ទាប់ពីប៉ះទង្គិចជាមួយអាជ្ញាកណ្តាលលោក Tony Chapron ហើយត្រូវអាជ្ញាកណ្តាលរូបនោះផ្តល់កាតក្រហមនៅនាទី៩០+១ ជិតបញ្ចប់ការប្រកួតទៅហើយនោះ។ នាយកប្រតិបត្តិក្លឹប Nantes លោក Waldemar Kita បាននិយាយថា៖ លោក Kita គួរត្រូវបានហាមមិនអោយកាន់តួនាទីចំនួន ៦ខែពីទង្វើដែលគាត់បានប្រព្រឹត្តសម្រាប់ការសម្រេចចិត្ត របស់គាត់លើរឿងមួយនេះហើយខ្ញុំស្ទើរតែមិនចង់ជឿថាគាត់មានបំណងធ្វើដូច្នេះ។

លោក Kita បានប្រាប់ទូរទស្សន៏បារាំងថា៖ ខ្ញុំទទួលបានសារ(SMS)ចំនួន២០ នៅទូទាំងពិភពលោកដែលបញ្ជាក់ថាអាជ្ញាកណ្តាលរូបនេះកំពុងលេងឆាកកំប្លែង។ ប្រសិនបើខ្ញុំសម្តែងមតិច្រើនជាងនេះ ខ្ញុំអាចនិងត្រូវបានសហព័ន្ធបាល់ទាត់កោះហៅបំភ្លឺ ដូច្នេះយើងគ្នានសិទ្ធិនិយាយអ្វីនោះទេ។

ជ័យជំនះលើក្រុមម្ចាស់ផ្ទះ ១:0 នៅកីឡាដ្ឋាន Stade de la Beaujoire ដោយការរកគ្រាប់បាល់បញ្ចូលទីពីសំណាក់ខ្សែបម្រើ-ប្រយុទ្ធអាហ្សង់ទីន Angel Di Maria នៅនាទីទី១២ សមល្មមគ្រប់គ្រាន់អោយក្រុម​ PSG ដែលអវត្តមានកំពូលខ្សែប្រយុទ្ធតម្លៃ ២០០លានផោន Neymar អោយឈរនៅទីកំពូលតារាង Ligue1 ជាមួយគម្លាត ១១ពិន្ទុពីក្រុមលេខ២ Monaco។