ក្លិបបិសាចក្រហម Manchester United បានទទួលជោគជ័យទៅលើការពិភាក្សាលើការបន្តកុងត្រាថ្មីជាមួយនឹងលោក Jose Mourinho ខណៈដែលភាគីនីមួយៗ ជឿជាក់ថា ការព្រមព្រមគ្នាមួយ អាចនឹងឈានដល់ក្នុងពេលឆាប់ៗនេះ។ ការពិភាក្សាផ្សេងៗកំពុងតែបន្តនៅពេលនេះ និងកំពុងតែមានដំណើរការយ៉ាងល្អរវាងអ្នកចាត់ការទូទៅ និងលោក Ed Woodward ដែលជាអនុប្រធានប្រតិបត្តិ។

ដូចដែលគេហទំព័រ The Guardian បានចេញផ្សាយកាលពីខែតុលាអ៊ីចឹង ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងរីករាយក្នុងការបន្តនៅ ប្រសិនបើ Man United ផ្តល់ឲ្យលោកនូវលក្ខខណ្ឌផ្សេងៗដែលលោកជឿជាក់ថា ដោយសារតែការវិវឌ្ឍរបស់ក្រុម ក្រោមការដឹកនាំរបស់លោក។ កាលពីឆ្នាំមុន ក្នុងឆ្នាំទី១នៃការដឹកនាំរបស់លោក លោក Mourinho បានឈ្នះពានរង្វាន់ធំៗពីរ ដែលរួមមានពាន League Cup និង Europa League ខណៈដែលពានទី២នេះ បានជួយឲ្យក្រុមរបស់លោកវិលទៅកាន់ក្របខ័ណ្ឌ Champions League វិញ ក្រោយពីអវត្តមាន ១រដូវកាល។

ស្របពេលដែលក្រុម Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្រោមការដឹកនាំរបស់លោកកាលពីរដូវកាលមុន លោក Mourinho បានដឹកនាំនាំឲ្យក្រុមរបស់លោកឈរក្នុងចំណាត់ថ្នាក់លេខ២ នៅដូវកាលនេះ ហើយប្រសិនបើពួកគេបន្តឈរក្នុងចំណាត់ថ្នាក់លេខ២ រហូតដល់បញ្ចប់រដូវកាល វានឹងក្លាយជាការបញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតរបស់លោក ចាប់តាំងពីលោក Alex Ferguson បានជួយឲ្យពួកគេឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី២០ កាលពីខែឧសភា ឆ្នាំ២០១៣។ លោក Mourinho ត្រូវបានរំពឹងទុកថា នឹងទទួលបានចំណូលប្រមាណជា១៥លានផោន (ស្មើនឹង២០,៧លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ បូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត៕

ប្រភព៖ The Guardian