កីឡាករខ្សែប្រយុទ្ធឆើ្នមរបស់ក្រុម Borussia Dortmund ចង់អោយអតីតមិត្តរួមក្រុមកីឡាករ Henrikh Mkhitaryan ផ្លាស់មកចូលរួមជាមួយក្រុម Arsenal ស្របពេលលោក Arsene Wenger កំពុងស្ថិតនៅលើ ផ្លូវយ៉ាងប្រកៀកក្នុងការនាំយករូបខ្លួនកីឡាករ Aubameyang ក្នុងតម្លៃ ៥៣លានផោន នៅមុនពេលទីផ្សារដោះដូរកីឡាករនឹងផុតកំនត់នៅចុងខែមករា ២០១៨នេះ។ ឪកាសនៃការផ្លាស់ចេញពីក្រុម Dortmund របស់កីឡាករ Aubaymeyang កាន់តែមានផ្លែផ្កា បន្ទាប់ពីកីឡាករសញ្ជាតិហ្គាបុងមកពីតំបន់ទ្វីបអាហ្វ្រិករូបនេះ បានខកខានមិនបានបង្ហាញខ្លួនទល់និង ក្រុម Wolfburg និងខកខានមិនបានមកជួបជុំជាមួយមិត្តរួមក្រុមកាលពីពេលថ្មីៗនេះ។

ក្រុមកាំភ្លើងធំ Arsenal ក៏កំពុងចរចារជាមួយលោក Mino Raiola ដែលជាភ្នាក់ងារកីឡាករ Mkhitaryan ដើម្បីនាំយករូបគេចេញពីកីឡាដ្ឋាន Old Trafford ហើយប្រសិនការផ្ទេរនេះមិនទទួលបានជោគជ័យនោះទេ កីឡាករដែលក្រុម Man.United កំពុងចង់បានគឺខ្សែប្រយុទ្ធ Alexis Sanchez និងមិនមានការផ្ទេរកើតឡើងជាដាច់ខាត ស្របពេលគ្រូបង្វឹក Arsene Wenger ក៏សម្តែងការចង់បានកីឡាករខ្សែប្រយុទ្ធ Anthoni Martial ច្រើនជាង Mkhitaryan នោះ។

Mkhitaryan និង Aubameyang គឺជាមិត្តភក្រ្តជិតស្និតនិងគ្នា កំលុងពេលលេងអោយក្រុម Dormund នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ និងយោងតាមការចុះផ្សាយរបស់ Daily mail បានអោយដឹងថាៈ ប្រយុទ្ធឆ្នើមរូបនេះសង្ឃឹម និងចង់ជួបជុំគ្នាជាមួយអតីតមិត្តរួមក្រុមសាជាថ្មីវិញនៅកីឡាដ្ឋាន Ethihad Stadium ជាមួយក្រុម Arsenal ខណៈក្រុម Dortmund បានបើកភ្លើងខៀវត្រៀមលក់ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំនេះដែលមានកំនត់ត្រាបង្ហាញាខ្លួនអោយក្រុម ២១២ប្រកួត និងរកគ្រាប់បាល់បាន ១៤១គ្រាប់ ក្រោយចំណាយពេល ៥រដូវកាលផ្ទេរពីក្រុម St.Ettien មក Dortmund កាលពីឆ្នាំ២០១៣ កន្លងមក។