ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទី ៤គ្រាប់ ស្របពេលដែល Edinson Cavani បានតាមស្មើកំណត់ត្រានៃការរកគ្រាប់បាល់របស់ Zlatan Ibrahimovic សម្រាប់ក្លិប Paris Saint-Germain ខណៈដែលកំពុងនាំមុខដាច់លើតារាងក្របខ័ណ្ឌ Ligue 1 មួយនេះ បានលត់ក្រុម Dijon យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០ កាលពីយប់មុិញ។

ខ្សែបម្រើស្លាប Angel Di Maria បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងរយៈពេល ១៥នាទីដំបូងនៅកីឡដ្ឋាន Parc des Princes នៅមុនពេលតារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានបញ្ជូនបាល់ទៅឲ្យ Cavani ដើម្បីរកគ្រាប់បាល់ទី ១៥៦របស់គេសម្រាប់ PSG។ Neymar បានអបអរការវិលត្រឡប់ពីបញ្ហារបួសឆ្អឹងជំនីររបស់គេ តាមរយៈការរកគ្រាប់បាល់ទី៤ សម្រាប់ក្រុមម្ចាស់ផ្ទះ នៅមុនពេលខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានរកគ្រាប់បាល់បញ្ចូលទី ៣គ្រាប់ តាមរយៈការរកបាន ២គ្រាប់បន្ថែមទៀតក្នុងតង់ទី២ ខណៈដែល Dijon ត្រូវបានបំបែកតំបន់ការពារទាំងស្រុង។

ខ្សែប្រយុទ្ធ Kylian Mbappe បានផ្តល់ភាពវេទនាបន្ថែមទៀតសម្រាប់ក្រុមភ្ញៀវ នៅរយៈពេល ១៣នាទីចុងក្រោយ នៅមុនពេល Neymar បានរកគ្រាប់បាល់ទី៤ របស់គេពីការស៊ុតបាល់ប៉េណាល់ទី ក្រោយពីមិនផ្តល់ឱកាសឲ្យ Cavani បង្កើតប្រវត្តិសាស្ត្ររបស់គេ។ ជ័យជម្នះនេះ មានន័យថា បច្ចុប្បន្ន PSG កំពុងនាំមុខ ១១ពិន្ទុដាច់នៅលើតារាងក្របខ័ណ្ឌ Ligue 1 ក្រោយពីការប្រកួត ២១លើកនៅរដូវកាលនេះ៕

លទ្ធផលគូផ្សេងទៀត

Amiens 1-1 Montpellier

Angers 3-1 Troyes

Guingamp 0-2 Lyon

Lille 1-2 Rennes

Metz 3-0 St Etienne

Toulouse 1-1 Nantes

ប្រភព៖ Channel News Asia