ក្លឹបកំពូលតារាង Premier league អង់គ្លេស Manchester City បានធានា និងផ្តល់ទំនុកចិត្តដល់ខ្សែការពារកណ្ដាល Nicolas Otamendi ជាមួយការពន្យាកិច្ចសន្យាថ្មីដល់ខ្សែការពារក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះរហូតដល់ឆ្នាំ២០២២ គម្រប់ឆ្នាំខ្សែការពាររូបនេះ នឹងមានវ័យដល់ ៣៤ឆ្នាំផងដែរ សម្រាប់ការបន្តលេង នៅកីឡាដ្ឋាន Ethihad Stadium។

Otamendi អតីតយុវជនរបស់ក្រុម Velez Sarsfield,Porto វ័យ ២៩ឆ្នាំ បានផ្ទេរពីក្រុមនៅលីកកំពូលអេស្បាញ Valencia មកក្រុមមេឃខៀវតាំងពីឆ្នាំ២០១៥ និងបានដើរតួនាទីជាតួអង្គសំខាន់មួយរូបនៅតំបន់ការពាររបស់ក្រុមដែលដឹកនាំដោយលោក Pep Guardiola សម្រាប់ការជួយក្រុមនាំមុខកំពូលតារាងនារដូវកាលទីពីរ ២០១៧-១៨ នេះ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Pep បានហៅកូនក្រុម Otamendi ថាជា Superman នៅក្នុងក្រុម ទោះបីជាត្រូវប្រឈមនឹងបញ្ហារបួសជង្គង់ និងប្រអប់ជើង(ភ្នែកគោ) គាត់តែងតែតស៊ូដើម្បីជ័យជំនះព្រមជាមួយការលេងដោយភាពបិនប្រសព្វ និងយ៉ាងជក់ចិត្ត។ ហើយអ្វីខ្ញុំកោតសរសើរបំផុតនោះគឺកំលុងការប្រកួតអ្វីដែលមិនអាចធ្វើទៅរួច (Otamendi) បានព្យាយាមជួយក្រុមដែលមិនគួរអោយជឿ។