កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona បានភ្លាត់ស្នៀតទាត់បាល់ពិន័យ ១១ម៉ែត្រ ដោយត្រូវអ្នកចាំទី Diego Lopez របស់ Espanyol ជួយសង្គ្រោះបាល់បាននៅនាទី៦២ ក្នុងការប្រកួតជើងទី១ ដណ្តើមពានរង្វាន់ copa del Rey វគ្គ ៨ក្រុមចុងក្រោយ កាលពីថ្ងៃពុធ ទី១៧ មករា យប់មិញ។ ក្នុងជំនួប Barcelona ស្គាល់រសជាតិចាញ់ ១ទល់នឹង០ ជាលើកដំបូងគិតចាប់តាំងពីខែសីហា ២០១៧ មកបន្ទាប់ពីកីឡាករក្រុម Espanyol Oscar Melendo បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះឲ្យ Espanyol នៅនាទី៨៨ សម្រាប់ Barcelona។

ជើងទី២ នឹងធ្វើឡើង នៅថ្ងៃទី ២៥ មករា លើទឹកដី Camp Nou របស់ក្រុមអ្នក Catalan វិញម្ដង។

សម្រាប់ការប្រកួតពីរគូទៀត Atletico Madrid បានចាញ់ក្រុម Sevilla ដឹកនាំដោយគ្រូបង្វឹកថ្មីលោក​ Vicenzo Montella ១ទល់នឹង២ លើដីខ្លួនឯង ហើយមួយគ្រាប់នោះស៊ុតដោយ Diego Costa ខណៈ Valencia ផ្តួលក្រុម Alaves ដោយលទ្ធផល ២:១។

វីឌីអូហាយឡាយការប្រកួត៖

Espanyol vs Barcelona

Atletico Madrid vs Sevilla

Valencia vs Deportivo Alaves