ក្រុមភ្ញៀវស្តេចស Real Madrid បានធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Leganes ក្នុងការប្រកួតជើងទី១ ពានរង្វាន់លំដាប់ទីពីររបស់អេស្បាញគឺ Copa Del Rey កាលពីយប់ថ្ងៃទី២៤ មករា ២០១៨ នេះ។ មិនមានវត្តមានចូលរួមរបស់កីឡាករឆ្នើមៗដូចជា Cristiano Ronaldo, Gareth Bale និង Karim Benzema ដោយសារតែរូបគេមានបញ្ហារបួសសរសៃពួរជង្គង់។

មួយជើងនៅនាទី៨៩ពី Marco Asensio បានដណ្ដើមជ័យជម្នះដល់ Real Madrid លើម្ចាស់ផ្ទះ Leganes ដោយលទ្ធផល ១ទល់នឹង០ ក្នុងជើងទី១ វគ្គ ៨ក្រុម Copa del Rey បន្ទាប់ពីការបញ្ជូនបាល់ចេញពីជ្រុងខាងឆ្វេងរបស់មិត្តរួមក្រុម Theo Hernandez។

ការប្រកួតជើងទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ២០១៨ ខាងមុខនេះ។

ក្រុមការពារតំណែងជើងឯក La Liga និង Champion League មួយនេះកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ នៅក្របខណ្ឌកំពូល មាន ១៩ឃ្លាតឆ្ងាយពីក្រុមកំពូល Barcelona និងជាជ័យជំនះលើកទីមួយសម្រាប់ការប្រកួត ៤ប្រកួតចុងក្រោយនេះ។

ប្រភព៖ bbc