ក្រុមកំពូលតារាង Barcelona បានបញ្ជាក់នៅក្នុងគេហទំព័រផ្លូវការណ៏ និងបណ្តាញសង្គមរបស់ខ្លួនថា៖ សមាជិកថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករខ្សែការពារ Yerry mina និង ពាក់អាវលេខ២៤ សម្រាប់ក្រុម Barcelona និងជាលេខអាវដែលកម្រមានកីឡាករក្នុងជម្រើស ១១នាក់ដំបូងដែលធ្លាប់ពាក់ចូលរួមប្រកួតនាពេលកន្លងមក។

ខ្សែការពារក្រុមជម្រើសជាតិកូឡុំប៊ីដែលទើបតែផ្ទេរមកចូលរួមជាមួយក្រុមនៅតំបន់ Catalan មួយនេះ គឺជាកីឡាករទី៩ ក្នុងប្រវត្តិសាស្រ្តរបស់ក្រុម ដែលធ្លាប់ពាក់អាវនេះកន្លងមកដូចជាខ្សែការពារ៖ Fernando Couto, Andreu Fontas, Jeremy Mathieu និង Carles Puyol និងសម្រាប់ខ្សែបម្រើ មានដូចជា Roger Garcia, Yaya Toure, Sergi Roberto និងខ្សែបម្រើជើងចាស់ Andres Iniesta ផងដែរ។

ប្រភព៖ Sport