នៅក្នុងបទសម្ភាសន៏ជាមួយ El Chiringuito ត្រូវបានដកស្រង់សម្តីកីឡាករ James Rodriguez ថារូបគេនៅតែមិនភ្លេច ហើយមានការគោរពចំពោះអ្នកចាត់ការទូទៅ Zinidine Zidane ទោះបីជាកំលុង ពេលនៅក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ James មានឪកាសចូលលេងតិចតួច និងតែងតែអង្គុយនៅលើកៅអីបម្រុងក្តី។ ហើយមូលហេតុនៃការចាកចេញ គឺជាចំណែកមួយនៃការសម្រេចចិត្តរបស់គ្រូបង្វឹកផងដែរ ប៉ុន្តែសម្រាប់ការវិលត្រលប់មកវិញគឺជារឿងមួយដែលពិបាកនិងកើតមានឡើងក្នុងលក្ខណ្ឌដែលគ្រូបង្វឹក Zinidine Zidane នៅបន្តដឹកនាំក្រុមនោះ។

ខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះមានក្តីសុខជាមួយក្រុម Bayern Munich ក្នុងលក័្ខណ្ឌខ្ចីជើងរយៈពេល ២ឆ្នាំ ប៉ុន្តែរូបគេនៅតែមិនដែលបំភ្លេចក្លឹបដែលជួយអោយរូបគេមានឈ្មោះបោះសម្លេង និង ឈ្នះពានជាបន្តបន្ទាប់ និងជាក្រុមដែលរូបគេធ្លាប់ស្រលាញ់ពេញចិត្តបំផុតតាំងពីកុមារភាពនោះ។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន ក្រុម Bayern Munich ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jupp Heynckes ដែលក្រុម បានផ្តល់ប្រាក់ពលកម្មនឿយហត់ដល់ James ប្រមាណ​ ៥លានយូរ៉ូសម្រាប់កិច្ចសន្យាខ្ចីជើងរយៈពេល ២ឆ្នាំនោះ អាចនិងទិញយករូបគេទៅរួមក្លឹបជាអចិន្រ្តៃយ៏ក្នុងតម្លៃៃ ៣៩លានយូរ៉ូ នៅពេលដែលកិច្ចសន្យារបស់ James និងអស់សុពលភាពក្រោយថ្ងៃ៣០ មិថុនា ២០១៩ ។