ការប្រកួតសម្រាប់សប្តាហ៏ទី២២ នៅក្របខណ្ឌកំពូលបារាំង Ligue1 ក្រុមម្ចាស់ផ្ទះ Lyon បានទទួលស្វាគមន៏ក្រុមកំពូលតារាង PSG អតីតខ្សែបម្រើស្លាបក្រុម Man.United កីឡាករសញ្ជាតិហូឡង់រកបានគ្រាប់ជ័យជំនះនៅម៉ោងបន្ថែម(៩០+៤)ជិតបញ្ចប់ការប្រកួតទៅហើយ ជួយអោយក្រុមម្ចាស់ផ្ទះផ្តួលភ្ញៀវដោយលទ្ធផល ២:១ បន្ទាប់ពីការប្រកួតតង់ទី១ និង តង់ទី២ដោយលទ្ធផល១:១ស្មើ។

កីឡាករខ្សែបម្រើឆ្នើម Fekir រកបានគ្រាប់បាល់នាំមុខអោយក្រុមម្ចាស់ផ្ទះមុន ដោយការទាត់បាល់ Freekick ខណៈ កីឡាករក្រុមភ្ញៀវ Kurzawa ទាត់បាល់ Volley បញ្ចូលទី អោយក្រុមភ្ញៀវតាមស្មើវិញនោះ។ ក្រុមភ្ញៀវនៅសល់អ្នកលេងតែ ១០នាក់ ក្រោយពីកីឡាករ ខ្សែការពារស្តាំ Dani Alves ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី៥៧ ក្រោយបង្កកំហុស លើកីឡាករ Tanguy Ndombele។ វាជាកាបរាជ័យលើកទី១ នៅរដូវកាលនេះសម្រាប់ក្រុមកំពូលតារាង PSG ខណៈក្រុម Lyon មានគម្លាតពិន្ទុ ៨ពិន្ទុពីក្រុម PSG ប៉ុណ្ណោះ។

ប្រភព៖ bbc