យោងគេហទំព័រ Reuter បានចុះផ្សាយថាៈ ក្រុមជើងឯក Feyenood បានបញ្ជាក់កាលពីថ្ងៃសុក្រ ជាមួយការឈានទៅដល់កិច្ចព្រមព្រៀងរវាងនាំយកខ្សែប្រយុទ្ធជើងចាស់ហូឡង់កីឡាករ Robin Van Persie ពីក្លឹបយក្ស Fenerbahce នៅសប្តាហ៏ក្រោយ ហើយវិលត្រលប់ទៅក្លឹបដែលធ្លាប់បានបណ្តុះបណ្តាលរូបគេកាលពីនៅកុមារភាព គឺក្រុម Feyenoord នៅប្រទេសហូឡង់វិញ។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះរកបាន ៣៦គ្រាប់គ្រប់ក្របខណ្ឌប្រកួតអោយក្រុម Fenerbahce នៅលីកកំពូលតួគី ក្រោយផ្ទេរពីក្រុម Man.United កាលពីឆ្នាំ២០១៥ ។ ខ្សែប្រយុទ្ធរហ័ស្សនាម Golden Boy រូបនេះធ្លាប់រកបាន គ្រាប់បាល់ ២២គ្រាប់ កំលុងពេលលេងអោយក្រុម Feyenood និងចុះហត្ថលេខាជាមួយក្រុម នាថ្ងៃច័ន្ទនេះ ជាក្លឹបនិងទីកន្លែងដែលរូបគេបានប្រកបអាជីពនៅចន្លោះឆ្នាំ២០០២-២០០៤ កន្លងមក។

Van Persie បានចំណាយពេលលេងអោយក្រុម Arsenalនៅចន្លោះឆ្នាំ(២០០៤-២០១២)ក្រោយពីអតីតកីឡាករ Dennis Berkamp បានចូលនិវត្តន៏ រូបគេបានចាប់ដៃគូជាមួយខ្សែប្រយុទ្ធឆ្នើម Thierry Henry បន្តមកទៀតនៅឆ្នាំ២០១២ Van Persie បានផ្ទេរមកលេងអោយក្រុម Man.United (២០១២-២០១៥) ព្រមទាំងជួយក្រុមលើកពាន Premier League រដូវកាល(២០១៣-២០១៤)។ សម្រាប់ក្រុមជម្រើសជាតិ បង្ហាញខ្លួនបាន ១០២ប្រកួត រកគ្រាប់បាល់បាន ៥០គ្រាប់ និងធ្លាប់ជួយក្រុមដណ្តើមបានចំណាត់ថ្នាក់លេខ២ សម្រាប់ពានរង្វាន់ World Cup ២០១០ លេខ៣ សម្រាប់ពាន World Cup ២០១៤ ។