Man.City ក្រុមជើងឯក Premier League ២សម័យ(២០១២,២០១៤) បច្ចុប្បន្នសម្រាប់សប្តាហ៏ទី២៤ នេះ ក្រុមកំពុងបន្តកាន់កាប់ទីកំពូលតារាងបន្ទាប់ពីភ្ញៀវផ្តួលសារិការព្រៃ Newcastle United ដោយលទ្ធផល ៣-១ នៅកីឡាដ្ឋាន Ethihad Stadiumកាលពីថ្ងៃសៅរ៏ទី២០ មករា ២០១៨ នេះ ។ ក្រុម Man.City មាន ៦៥ពិន្ទុ ឈរពីលើក្រុមលេខ២ Man.United ដែលមាន៥៣ពិន្ទុ។

ក្រុម Chelsea មានកំនត់ត្រាពិន្ទុ៩៥ នៅពេលដែលក្រុមលើកពាន Premier League កាលពីរដូវកាល(២០០៤-២០០៥) ដូច្នេះក្រុម Man.City អាចនឹងបំបែកកំនត់ត្រានេះបានប្រសិនក្រុមអាចឈ្នះការប្រកួត ១០ប្រកួត ជាប់គ្នា និងស្មើមួយប្រកួតក្នុងចំនោម ១៤ប្រកួតទៀតដែលនៅសល់នោះ។

ខ្សែប្រយុទ្ធឆ្នើមជើងចាស់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន Sergio Aguero របស់ក្រុមម្ចាស់ម្ចាស់ផ្ទះនៅតែធ្វើ បានដោយរកបាន ៣គ្រាប់តែម្នាក់ឯង(នៅនាទី៣៤,៦៣, និង ៨៣)នៅក្របខណ្ឌ Premier League Aguero រកបានគ្រាប់ទី២២ ហើយនៅរដូវកាលនេះ។ ហើយជាលើកទី១១ ក្នុងអាជីពលេងអោយក្រុម Man.City និងជាលើកទី២ សម្រាប់រដូវកាលនេះបន្ទាប់ពីធ្វើបានលើកដំបូងនៅថ្ងៃទី១៦កញ្ញា ឆ្នាំ២០១៧ ក្នុងជំនួបជ័យជំនះ ៦-០ លើក្រុមភ្ញៀវ Watford។

ការប្រកួតមួយគូទៀតនៅសប្តាហ៏ទី២៤ ដដែលនេះដែរ ក្រុមបិសាចក្រហម Man.United បានធ្វើដំណើរទៅ សួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Burnley នៅកីឡាដ្ឋាន Turf Moor ។ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សញ្ជាតិបារាំង បានជួយអោយក្រុមភ្ញៀវរកគ្រាប់បាល់ជ័យជំនះបាននៅនាទីទិ៥៤ ដោយការស៊ុតយ៉ាងស្អាត និងជាគ្រាប់ទី១១ សម្រាប់អតីតខ្សែប្រយុទ្ធក្លឹប Monaco នៅរដូវកាលថ្មីនេះ។

បច្ចុប្បន្នក្រុម Man.United មានចំណាត់ថ្នាក់លេខ២ និងមានគម្លាតពន្ទុ ១២ពិន្ទុឃ្លាតពីក្រុមកំពូលតារាង Man.City បន្ទាប់ពីក្រុមលត់ភ្ញៀវ Newcastle United ដោយលទ្ធផល ៣-១។

ប្រភព៖ BBC