ក្រុមការពារតំណែងជើងឯក Premier League បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ៣ ក្រុមតោខៀវ Chelsea បានធ្វើដំណើរទៅសួរសុខទុក្ខ ក្រុម Brighton សម្រាប់ការប្រកួតក្របខណ្ឌកំពូល Premier League សប្តាហ៏ទី២៤ នេះ។

ខ្សែប្រយុទ្ធឆ្នើម Edin Hazard បានរកគ្រាប់បាល់បើកឆាកនាំហេង ដល់ក្រុមភ្ញៀវមុននៅនាទីទី៣ ក្រោយការបញ្ជូនបាល់ពីជ្រុងខាងស្តាំរបស់ខ្សែបម្រើប្រេស៊ីល Willian ។ បន្តមកទៀត មិនទាន់បានប៉ុន្មាននាទីផងខ្សែបម្រើ Willian ដដែលបានរកគ្រាប់បាល់ដោយការស៊ុតបញ្ចូលទីនៅនាទីទី៦ ។

ចូលមកដល់តង់ទី២ ក្រុមភ្ញៀវដដែលនៅតែមានឪកាសគ្រប់គ្រងបាល់ច្រើនជាងក្រុមម្ចាស់ផ្ទះ ស្របពេលក្រុមម្ចាស់ផ្ទះក៏មានឪកាសដូចគ្នាតែមិនមានសំណាង។ ចូលមកដល់នាទីទី៧៧ ខ្សែបម្រើឆ្នើម Eden Hazardដដែលរកថបានគ្រាប់បាល់បញ្ចូលទីនាំមុខក្រុមភ្ញៀវ១គ្រាប់ទៀត នៅនាទីទី៧៧ មុនពេលខ្សែប្រយុទ្ធស្លាបVictor Moses បន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទីទី៨៩ មុនបញ្ចប់ ការប្រកួតនៅតង់។

បច្ចុប្បន្នក្រុម Chelsea នៅតែឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយការមិនទាន់ស្គាល់បរាជ័យ ១១ប្រកួតគ្របក្របខណ្ឌប្រកួត និងតាមពីក្រោយក្រុមកំពូលតារាង Man.City ចំនួន ១៥ពិន្ទុ។សម្រាប់ក្រុម Brighton វិញបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ១៦ ប៉ុន្តែជាក្តីបារម្មណ៏សម្រាប់ គ្រូបង្វឹកលោក Hughton សម្រាប់ការប្រកួត ១៣ប្រកួតចុងក្រោយគឺស្គាល់ ពាក្យថាឈ្នះតែមួយប្រកួតប៉ុណ្ណោះ។

ក្រុម​ Arsenal បានបញ្ចប់ភាពមិនដែលចាញ់ ៣ប្រកួតជាប់គ្នា សម្រាប់ការប្រកួតក្របខណ្ឌ Premier league សប្តាហ៏ទី ២៤នេះ។ ត្រឹមតែ ២២ប៉ុណ្ណោះក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដល់ទៅ ៤គ្រាប់ ដោយកីឡាករខ្សែការពារវ័យ៣១ឆ្នាំសញ្ជាតិអេស្បាញNacho Monreal បានតែតបាល់បញ្ចូលទីបើកឆាកអោយក្រុមម្ចាស់ផ្ទះនៅនាទីទី៦ ខណៈខ្សែការពារIwobi រកបាន គ្រាប់បាល់ទី២នៅនាទីទី១០ ស្របពេលកីឡាករខ្សែបម្រើបារាំង Koscielny បន្ថែមគ្រាប់ទី ៣នៅនាទីទី១៣ និង កីឡាករ Lacazette រក បានគ្រាប់ទី៤នៅនាទីទី២២ មុនបញ្ចប់តង់ទី១ ស្របពេលក្រុមភ្ញៀវវាយបកបានមួយគ្រាប់វិញនៅនាទីទី៧៨ដោយកីឡាករ Milivojevic ។

បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះArsenal 4:1ភ្ញៀវCrystal Palace ។បច្ចុប្បន្នក្រុមArsenal មានចំណាត់ថ្នាក់លេខ៦តាមពីក្រោយក្រុមលេខ៥ Tottenham Hot Spur ចំនួន២ពិន្ទុ។

ប្រភព៖ bbc