កីឡាករ(PlayMaker)ខ្សែបម្រើនាំលេង Eden Hazard របស់ក្រុមតោខៀវ Chelsea បានរីករាយនិង ទម្រង់លេងយ៉ាងល្អរបស់ខ្លួនក្រោយផ្តួលក្រុម Brighton ក្នុងលទ្ធផល ៤:០ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។ កីឡាករក្រុមជម្រើសជាតិបែលហ្សិករូបនេះ រកបាន ២គ្រាប់នៅនាទីទី៣ និង ៧៧ ជួយអោយរូបគេក្លាយជា Man of the match ក្នុងការប្រកួតនេះ។

លទ្ធផលនៃការរកគ្រាប់បាល់អោយក្រុមការពារតំណែងជើងឯក Chelsea នៅពេលនេះគឺធ្វើអោយ Hazard រកគ្រាប់បាល់ សរុប ១០២គ្រាប់នៅក្របខណ្ឌ Premier League និងបានជួយអោយរូបគេមានកំនត់ត្រាច្រើនជាងអតីតវីរបុរសក្រុម Chelsea កីឡាករ Gianfranco Zola ដែលធ្លាប់រកបាន ១០១គ្រាប់នាពេលកន្លងមក ប៉ុន្តែនៅតាមពីក្រោយអតីតខ្សែប្រយុទ្ធ Didier Drogba ដែលរកបាន ១៥៩គ្រាប់ ខណៈកីឡាករ Frank Lampard រកបានច្រើនជាងគេបំផុតគឺ ២៣៧គ្រាប់។

Hazard បានខ្សត់គ្រាប់បាល់បញ្ចូលទីចាប់តាំងពីដើមខែធ្នូមកម្លេះ ខណៈអតីតខ្សែប្រយុទ្ធក្រុម Marseille រូបនេះបានប្រាប់គេហទំព័រ Sky Sports ក្រោយចប់ការប្រកួតថាៈ យើងបានចាប់ផ្តើមយ៉ាងល្អ ជាមួយការសហការគ្នារវាងមិត្តរួមក្រុម Michy, Willian និងរូបខ្ញុំ ហើយសង្ឃឹមថាយើងនិងធ្វើបានល្អនៅសប្តាហ៏បន្ទាប់ទៀត។ វាជាការងាររបស់ខ្ញុំដែលត្រូវរកគ្រាប់បាល់អោយក្រុម។

ប្រភព៖ metro