កំណត់ត្រា​មិន​ដែល​ចាញ់​១៨​ប្រកួត​ជាប់​គ្នា​របស់​ Liverpool ត្រូវ​បញ្ចប់​ក្រោម​ថ្វី​ដៃ​ក្រុម​បាត​តារាង​ Swansea City កាល​ពី​យប់​មិញ។

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​មិន​ដែល​ចាញ់​សោះ​គិត​លើ​គ្រប់​កម្មវិធី​ចាប់​តាំង​ពី​ចាញ់​ Tottenham Hotspur ៤-១ កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៧​មក​ ប៉ុន្តែ​កំណត់ត្រា​នេះ​ត្រូវ​បញ្ចប់​ក្រោយ​ពួក​គេ​ចាញ់​ Swansea ១​ ទល់​នឹង០។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Liberty ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​​ Liverpool មុន​តាំង​ពី​វគ្គ​ទី​មួយ​នាទី​៤០​ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ការពារ​ Alfie Mawson។ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Swansea រក្សា​ចំណាត់​ថ្នាក់​លេខ​២០​ក្នុង​តារាង​ដដែល​ ក្រោម​លេខ​១៧​​ Stoke ចំនួន​៣​ពិន្ទុ។ ចំពោះ​ក្រុម​លោក​ Jurgen Klopp វិញ​បាន​រំកិល​ខ្លួន​ពី​លេខ​៣​ មក​លេខ​៤​ក្នុង​តារាង​៕

ប្រភពពី:Sabay