Thomas Vermaelen កីឡាករខ្សែការពារកណ្តាលសញ្ជាតិបែលហ្សិករបស់ក្រុម Barcelona នឹងអវត្តមានពីការប្រកួតយ៉ាងតិច​ ២សប្តាហ៏បន្ទាប់ពីក្លឹបបានបញ្ជាក់ថា បន្ទាប់ពីការធ្វើតេស្ត៏នៅកន្លែងហ្វឹកហាត់កាល ពីថ្ងៃចន្ទ ក្រោយរងបញ្ហារបួសសរសៃពួរជង្គង់ នៅកំលុងពេលបញ្ចប់តង់ទី១ ក្នុងជំនួបជ័យជំនះលើក្រុម Real Betis កាលពីសប្តាហ៏មុន។

នៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមបានចុះផ្សាយថាៈ ក្រុមគ្រូពេទ្យក្លឹប FC Barceloona បានបញ្ជាក់ថាៈ ខ្សែការពារ Thomas Vermaelen មានបញ្ហារបួសសរសៃពួរជើងខាងឆ្វេង ក្រោយលទ្ធផលកាលពីថ្ងៃចន្ទ។ ទោះបីជា ត្រូវជួបរឿងរ៉ាវបែបនេះក្តី សម្រាប់ Vermaelen បានចាប់ផ្តើមរដូវកាលថ្មីនេះបានយ៉ាងល្អសម្រាប់ ១៣ប្រកួត ចុងក្រោយ និងកំពុងជួយក្រុមឈរទីកំពូលតារាង ខណៈការប្រកួតដែលរូបគេនឹងត្រូវអវត្តមាននោះគឺៈ ១.ថ្ងៃទី២៨ មករា ២០១៨: FC Barcelona – Alavés (Liga Santander) ២.ថ្ងៃទី៣១ មករា ២០១៨: Copa del Rey semifinal ៣.ថ្ងៃទី៤ កុម្ភៈ ២០១៨: Espanyol – FC Barcelona (Liga Santander) ៤.ថ្ងៃទី៧ កុម្ភៈ ២០១៨: Copa del Rey semfinal។

ប្រភព៖ sport-english
Via :Cambosport