ការប្រកួតនៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់សប្តាហ៏ទី១៩ កីឡាករខ្សែប្រយុទ្ធអាឡឺម៉ង់ Thomas Muller និងខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski រកបាន ២គ្រាប់ម្នាក់ ជួយអោយ Bayern Munich ផ្តួល Weder Bremen ៤:២ សម្រាប់ការប្រកួតនេះ។ សម្រាប់កីឡាករ Thomas Muller ក្រោយរកបានពីរគ្រាប់សម្រាប់ការប្រកួតនេះ បានឈានដល់កំនត់ត្រារកបានគ្រាប់ទី១០០ សម្រាប់ក្រុមយក្សអាឡឺម៉ង់មួយនេះ ជាមួយការបង្ហាញខ្លួន ២៧២ប្រកួតមកហើយ។

សម្រាប់ក្រុមភ្ញៀវរកបានគ្រាប់បាល់បើកឆាកដំបូង និងគ្រាប់ទីពីរបង្កឡើងដោយសារកីឡាករ Sule ធ្វើអោយ ចូលទីខ្លួនឯង។ បច្ចុប្បន្នក្រុម Bayern Munich ស្ថិតនៅចំណាត់ថ្នាក់លេខ១ កំពូលតារាង តាមពីក្រោយដោយ ក្រុមលេខពី Bayern Leverkusen ចំនួន ១៦ពិន្ទុ ក្រោយផ្តួលក្រុម Hoffenheim ដោយលទ្ធផល៤:១។

ប្រភព៖ bbc
Via :Cambosport