ក្រោយនាំមុខកំពូលតារាង Man.City បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាជាមួយខ្សែបម្រើ(Playmaker) Kevin de Bruyne ដើម្បីបន្តលេងនៅកីឡាដ្ឋាន Etihad Stadium រហូតដល់ឆ្នាំ២០២៣ ស្របពេលកិច្ចសន្យារបស់គេនិងអស់សុពលភាពនៅឆ្នាំ២០២១ ខាងមុខ។ កីឡាករជម្រើសជាតិបែលហ្សិករូបននេះរកបាន ៦គ្រាប់និង ១០(Assist) ជួយអោយក្រុមមេឃខៀវ Man.City កាន់កាប់ទីកំពូលតារាងនារដូវកាលថ្មីនេះ។


Debruyne ធ្លាប់ផ្លាស់ពីក្រុម Genk ចូលរួមជាមួយក្រុម Chelsea កាលពីឆ្នាំ២០១២ ប៉ុន្តែបង្ហាញខ្លួនបានតែ ៣ប្រកួត ក៏សម្រេចចិត្តផ្លាស់ទៅលេងអោយក្រុម Wolfburg នៅឆ្នាំ២០១៤ ប៉ុន្តែបានផ្លាស់មកចូលរួមជាមួយក្រុម Man.City ក្នុងតម្លៃ ៥៥លានផោនវិញនាខែសីហា ឆ្នាំ២០១៥ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមប្រជែងពានដល់ទៅ ៤ដែលកំពុងរង់ចាំ នៅរដូវកាលនេះ។ ទម្រង់លេងដ៏ល្អរបស់ខ្លួន បានជួយអោយ De Bruyne ជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំឆ្នាំ(PFA Player of the year) នៅរដូវកាលចាស់ផងដែរ។

ប្រភព៖ bbc
Via :Cambosport