Jimmy Armfield អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងត្រូវបានពណ៌នាថាជាវីរបុរស របស់ក្រុមជម្រើសជាតិបានស្លាប់ក្នុង វ័យ៨២ឆ្នាំ ហើយ២ឆ្នាំបន្ទាប់ពីទទួលបានការព្យាបាលជម្ងឺមហារីកជាលើកទី២ នៅឆ្នាំ២០១៦។ Armfield ធ្លាប់លេងអោយក្រុម Blackpool បាន ៦២៧ប្រកួត និងជាសមាជិកជួយអោយអង់គ្លេសលើកពាន World Cup ១៩៦៦ ប៉ុន្តែរូបគាត់មិនបានបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រនោះទេ។

សម្រាប់អាជីពជាគ្រូបង្វឹកវិញ Armfield ធ្លាប់ដឹកនាំក្រុម Bolton និង Leed United ព្រមជាមួយ ការធ្លាប់ធ្វើការជាបុគ្គលិកសមាគមបាល់ទាត់របស់វិទ្យុ BBC នៃចក្រភពអង់គ្លេសផងដែរ។


ប្រធានសមាគមន៏បាល់ទាត់អាជីព លោក Gordon Taylor បានប្រាប់អោយដឹងថា៖ វាជាការបាត់បង់ដ៏ធំធេងសម្រាប់ពួកយើង និងកីឡាបាល់ទាត់អង់គ្លេស។ គាត់បានទទួលមរណភាពដោយស្ងប់សុខ ព្រមជាមួយបងប្អូនដែលជិតស្និតបំផុតនៅកំដរនាពេលនោះ។

ប្រភព៖ BBC