(ក្រុងឡុងដ៍)៖ ក្រុមដែលបានយកឈ្នះ Bristol City ដោយលទ្ធផល ២-១ កាលពីជើងទី១ Manchester City នឹងត្រូវ ជួបក្រុមម្ចាស់ផ្ទះ Bristol យប់នេះវិញម្តងក្នុងជើងទី២ ក្នុងវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup)។

ក្រុមដែលបានទម្លាក់ម្ចាស់ជើងឯក Manchester United តាំងពីក្នុងវគ្គ៨ក្រុមមកនោះ បានបើកការនាំមុខ ១គ្រាប់មុន តាំងពីជួបគ្នានៃជើងទី១ មុនពេលត្រូវបានក្រុមកំពូលតារាង Premier League, Man City បានធ្វើការវាយបកបាន ២គ្រាប់ឈ្នះវិញនៅពហុកីឡដ្ឋាន Etihad។

តែយ៉ាងណាក៏ដោយនាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ម្ចាស់ផ្ទះ Bristol City រកត្រឹមតែ ១-០ ក៏អាចឡើងបានដែរ បន្ទាប់ពីមាន១គ្រាប់ក្នុងដៃហើយនោះ កាលពីជើងទី១ ពេលចាញ់ Man City ២-១ នោះ។ ១ប្រកួតទៀតផងដែរនៅថ្ងៃស្អែក ម៉ោង ៣៖០០ទៀបភ្លឺ ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ត្រូវជួប Chelsea នៅពហុកីឡដ្ឋាន Emirates ក្រោយជើងទី១ ស្មើគ្នា ០-០ នៅទឹកដី Stamford Bridge៕

ប្រភពពី: khmertalking