ក្រោយការនាំមុខជើងទី១ ២:១ និង បន្តរកជ័យជំនះជើងទី២ ដោយលទ្ធផល៣:២ ដែល ជាការរកគ្រាប់បាល់បញ្ចូលទីបានដោយកីឡា Leroy Sane (រកបានគ្រាប់ទី៣ និង Assist បាន៣គ្រាប់) សម្រាប់ការបង្ហាញខ្លួន៦ដងអោយក្រុម Man.City គ្រប់ក្របខណ្ឌប្រកួតនាឆ្នាំ២០១៨នេះ ស្របពេលមិត្តរួមក្រុមខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Sergio Aguero និង ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិបែលហ្សិគ Kevin Debruyne ក៏ជួយក្រុមរកបានម្នាក់មួយគ្រាប់ នៅកីឡាដ្ឋាន Ashton Gate ផងដែរ។

ព្រមជាមួយការសរុបលទ្ធផលទាំងពីរជើងកន្លងមកគឺ៣:៥បានធានាអោយក្រុមMan.City កក់កៅអីមួយនៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតដណ្តើមពានរង្វាន់Carabao Cup រឺ League Cup នាថ្ងៃទី២៥ ខែ កុម្ភៈ២០១៨ នាកីឡាដ្ឋានWembley នាពេលខាងមុខនេះ ស្របពេលក្រុមMan.City និងត្រូវរង់ចាំគូប្រកួតនាវគ្គផ្តាច់ព្រ័ត្រសម្រាប់លទ្ធផលប្រកួតជើងទីពីររវាងក្រុមArsenal រឺ Chelsesa ដែល និងត្រូវប្រកួតគ្នានាថ្ងៃពុធនេះ។

ប្រភពពី: BBC