លោក Martin O’Neill បានចុះហត្ថលេខាបន្តដឹកនាំក្រុមជម្រើសជាតិសាធារណៈរដ្ឋអៀឡង់រហូតដល់ព្រឹត្តការណ៏បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០ ខណៈជំនួយការផ្ទាល់គឺលោក​ Roy Keane អតីតខ្សែបម្រើក្រុម Man.United និង ធ្លាប់ជាគ្រូបង្វឹកក្រុម Sunderland ក៏បានចុះ ហត្ថលេខាពន្យាកិច្ចសន្យានាថ្ងៃពុធនេះដូចគ្នាផងដែរ។

O’neill គ្រូបង្វឹកសញ្ជាតិអៀឡង់ខាងជើងរូបនេះ មានទំនាក់ទំនងក្នុងការផ្លាស់ទៅដឹកនាំក្រុម Stoke City ក្រោយក្លឹបបញ្ចប់តួនាទីលោក Mark Hughes ប៉ុន្តែរូបលោកបានបដិសេធក្នុងការត្រលប់ទៅបង្វឹកក្រុមនៅក្របខណ្ឌកំពូលអង់គ្លេសមួយនោះ ។ អតីតគ្រូបង្វឹកក្រុម Leicester City ,Atonvilla,Sunderland វ័យ៦៥ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុមជម្រើសជាតិ ជំនួសអតីតគ្រូបង្វឹកលោក Giovanni Trapattoni តាំងពីឆ្នាំ២០១៣មក។

លោក O’neill ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអៀឡង់ឈានដល់វគ្គ១៦ក្រុមចុងក្រោយក្នុងការប្រកួតដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦ ប៉ុន្តែបានហាលអាវដោយសារក្រុមម្ចាស់ផ្ទះមាន់គកបារាំង ខណៈលព្រឹត្តការណ៏បាល់ទាត់ពិភពលោក២០១៨ ក្រុមមិនមានកៅអីបានទៅលេងនៅប្រទេសរុស្សីនោះទេបន្ទាប់ពីបរាជ័យត្រឹមវគ្គPlay-offs ជាមួយក្រុមដាណឺម៉ាកក្នុងលទ្ធផលសរុប១:៥ ។
http://www.bbc.com/sport/football/42797696