លោក Phil Neville អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United នឹងក្លឹប Everton ត្រូវបានសហព័ន្ធបាល់ទាត់នារីនៃចក្រភពអង់គ្លេសបានតែងតាំងជាគ្រូបង្វឹកឈុតធំផ្នែកនារីជាមួយកិច្ចសន្យាមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ។

អតីតគ្រូ បង្វឹកក្រុម Valencia នឹង Salford City និង ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំរូបនេះ បានចូលមក ទទួលតួនាទីជំនួសគ្រូបង្វឹកបណ្តោះអាសន្នគឺលោក Mo Marley ក្រោយពីអតីតគ្រូបង្វឹក លោក Mark Sampson ត្រូវបានសហព័ន្ធបញ្ចប់តួនាទីរួចមក។

ដកស្រង់សម្តីក្រោយការចូលមកកាន់តួនាទីជាផ្លូវការណ៏ Neville បានអោយដឹងថាៈក្រុមគឺជាក្រុមដ៏អស្ចារ្យ ខ្ញុំមានជំនឿថាៈ ខ្ញុំអាចដឹកនាំពួកគេឡើងដល់ចំណុចល្អប្រសើរបាន។
Via: BBC