Javier Mascherano និង ត្រូវធ្វើការថ្លៃងអំណរគុណ និង ពោលពាក្យលាទៅកាន់មិត្តរួមក្រុម នាសប្តាហ៏នេះ ខណៈក្លឹប​ Barcelona មានបំណងចង់រក្សាទុកមិនចង់អោយបែកធ្លាយពត៌មាននេះរហូតទាល់តែមានការផ្ទេរចេញជាផ្លូវការណ៏តែម្តង។

កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន និង ជាអតីតខ្សែការពារកណ្តាលក្រុមហង្សក្រហមLiverpool រូបនេះ បានព្រមព្រៀងផ្លាស់ទៅចូលរួមជាមួយក្លឹប Hebei Fortune នៅក្របខណ្ឌកំពូលចិន ស្របពេលក្លឹបកំពូលតារាង Barcelona ក៏បានសម្រេចចិត្តអោយរូបគេចាកចេញពីកីឡាដ្ឋាន Camp Nou ផងដែរ ក្រោយចូលរួមជាមួយក្រុមអស់រយៈពេល៨ឆ្នាំកន្លងមក។

ក្រុម Barcelona បានរៀបចំផែនការសម្រាប់ព្រឹត្តការណ៏លាប្រិយមិត្តគាំទ្រនេះ នៅកំឡុងពេលប៉ុន្មានម៉ោង មុនការចាប់ផ្តើមប្រកួតទទួលស្វាគមន៏ក្រុមភ្ញៀវ Espanyol ខណៈរូបគេត្រូវបានក្រុមចាត់ទុកថារូបគេយល់ និងចាំបាច់ត្រូវនិយាយថ្លែងអំណរគុណក្រុមមានឈ្មោះជាភាសាអេស្បាញថា Blaugrana មួយនេះ។
Mascherano អាចនិងត្រលប់មកកីឡាដ្ឋាន Camp Nou នាថ្ងៃណាមួយ វិញក្នុងផ្នែកជាគ្រូបង្វឹក។ ខណៈពេល បច្ចុប្បន្ននេះរូបគេទទួលបានសិទ្ធិ និង កំពុងជួយកិច្ចការងារក្រុម ខណៈប្រធានក្លឹបលោក Josep Maria Bartomeu ធ្លាប់បានបញ្ជាក់ថាក្រុមស្វាគមន៏ការវិលត្រលប់របស់គេនាថ្ងៃណាមួយ។

ប្រភពពី: sport-english