អ្នកគាំទ្រកីឡាបាល់ទាត់បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៃប្រទេសវៀតណាម ដើម្បីអបអរការទទួលជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ក្រោយពីពួកគេបានផ្តួលក្រុមជម្រើសជាតិវៀតណាមដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៤-៣ បន្ទាប់ពីស្ថិតក្នុងលទ្ធផលស្មើ ២-២ នៅរយៈពេល១២០នាទី ក្នុងព្រឹត្តិការណ៍ AFC U23 Championship វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ។

ប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់វៀតណាម ត្រូវបានសរសេរជាថ្មីដោយក្រុមអាយុក្រោម២៣ឆ្នាំរបស់ពួកគេ ក្រោយពីពួកគេបានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U23 ខណៈដែលពួកគេក៏បានក្លាយជាក្រុមដំបូងគេមកពីតំបន់អាស៊ានក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះផងដែរ។

ក្រុមយុវជនវៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Park Hang-seo បានបង្ហាញពីទម្រង់លេងយ៉ាងល្អម្តងទៀត ខណៈដែលពួកគេបានធ្វើការវាយបកតាមស្មើពីរលើក ដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ មុននឹងយកឈ្នះ ដោយបាល់ប៉េណាល់ទី ក្រោយពីមិនមានក្រុមណាអាចរកគ្រាប់បាល់បញ្ចូលទីទៀតបន្ទាប់ពីរយៈពេល១៥នាទីពីរដង។

នេះគឺជាការបង្ហាញខ្លួនជាលើកទី២របស់ក្រុមយុវជនវៀតណាម ក្នុងយុទ្ធនាការប្រចាំទ្វីបមួយនេះ ក្រោយពីបានធ្លាក់ចេញត្រឹមវគ្គចែកពូល កាលពីឆ្នាំ២០១៦។

ក្រុមវៀតណាម U23 បានកើតឡើង មុននឹងក្រុមអ៊ូសបេគីស្ថាន U23 ផ្តួលកូរ៉េខាងត្បូង U23 ៣-០ នៅរយៈពេល១៥នាទី២ដង ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងរយៈពេល៩០នាទី។ ក្រុមទាំងពីរ នឹងត្រូវឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៍ ទី២៧ ខែមករា ខាងមុខនេះ៕
សូមទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ: