ខ្សែបម្រើ Aaron Lennon បាននិយាយថា រូបគេមានកីឡាបាល់ទាត់ជាច្រើនដែលនៅសល់ក្នុងខ្លួនរបស់គេ ក្រោយពីបានចូលរួមជាមួយនឹងក្លិប Burnley ក្រោយចេញពីក្លិប Everton ដែលជាគូប្រជែងស្ថិតក្នុងក្របខ័ណ្ឌ Everton សម្រាប់តម្លៃខ្លួនបិទជិតកាលពីថ្ងៃអង្គារ។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន៧៧លើកសម្រាប់ក្លិប Everton ប៉ុន្តែ បានចូលរួមជាមួយនឹងតារាឆ្នើម Theo Walcott នៃក្លិប Arsenla ជាមួយក្រុមទូកក្តោងមួយនេះ កាលពីសប្តាហ៍មុន ហាក់បានកាត់បន្ថយឱកាសរបស់ Lennon ក្នុងការចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង។

បច្ចុប្បន្ន Lennon សង្ឃឹមថា អាចស្រោចស្រង់អាជីបរបស់គេជាមួយនឹងក្រុម Burnley នៅកីឡដ្ឋាន Turf Moor ក្រោយពីអតីតខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានអវត្តមានរយៈពេល៣ខែកាលពីរដូវកាលមុន ដោយសារតែបញ្ហាផ្លូវចិត្ត។ Lennon បាននិយាយឲ្យដឹងថា៖ «ខ្ញុំគិតថា ខ្ញុំនៅតែមានសមត្ថភាពជាច្រើនក្នុងការផ្តល់ឲ្យ។ ខ្ញុំទើបតែអាយុ៣០ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំនៅតែចង់លេងក្នុងកម្រិតដ៏ខ្ពស់បំផុត។

ខ្ញុំបានអវត្តមានពីការប្រកួតកីឡាបាល់ទាត់បន្តិចកាលពីឆ្នាំមុន ហើយខ្ញុំចង់វិលត្រឡប់ទៅវិញ និងលេងឲ្យបានច្រើនតាមដែលអាច»។ បច្ចុប្បន្នក្រុម Burnley កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៨នៅលើតារាងក្របខ័ណ្ឌ Premier League ដោយនាំមុខលើក្រុម Everton ចំនួន៦ពិន្ទុ៕

ប្រភពព័ត៌មាន៖ worldsoccertalk