កីឡាករលេងក្នុងតំណែងជាខ្សែការពារ Javier Mascherano នឹងចាកចេញពីក្លឹបអេស្ប៉ាញអ្នកមាន បុណ្យ FC Barcelona ទៅលេងនៅក្នុងលីគកំពូលរបស់ចិន Chinese Super League ក្នុងក្លឹប Hebei China Fortune ក្រោយចំណាយលេងឲ្យ Barcelona រយៈពេល ៨ឆ្នាំ និងស៊ុតបញ្ចូលទីបានតែ ១គ្រាប់ប៉ុណ្ណោះ។

កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ៣៣ឆ្នាំ Mascherano បានចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១០ ក្នុងតម្លៃខ្លួន ១៧លានផោនពីក្លឹបអង់គ្លេស ញញួរធំ West Ham United ហើយក៏ជាកីឡាករធ្លាប់ លេងឲ្យក្លឹបប្រេស៊ីល Corinthians និង River Plate របស់អាហ្សង់ទីន។

ក្នុងការលេងឲ្យក្លឹបស្ថិតនៅតំបន់កាតាឡាញ់ Barcelona ពីការចូលលេងបាន ៣៣៤ប្រកួតបានជួយឲ្យក្រុមអ្នកមាន បុណ្យមូយនេះឈ្នះជើងឯក ១៨ពាននៅទឹកដី Camp Nou ក្នុងនោះ La Liga ៤ដង និង UEFA Champions League ២ដងផងដែរ។

Mascherano បានចូលលេងបានតែ ១២ប្រកួតប៉ុណ្ណោះនៅ Barcelona ក្នុងរដូវកាលនេះ និងត្រៀមជប់លៀងលាមិត្ត រួមក្រុម និងថា្នក់ដឹកនាំក្លឹបនាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨៕