ក្រុមខ្លាំង Atletico Madrid ដែលជាគូប្រជែងស្លាប់រស់របស់ Barcelona និង Real Madrid នោះ បានហាលអាវពីពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey ជាផ្លូវការហើយនាយប់មិញនេះ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Sevilla ៣-១ បញ្ចប់ជើងទី២ នៃវគ្គ៨ក្រុមចុងក្រោយ។

នេះជាពានលើកទី២ នៃរដូវកាលឆ្នាំ២០១៧-២០១៨ ដែលក្រុមរបស់លោក Diego Simone អស់សិទ្ធិក្នុងការប្រជែង បន្ទាប់ធ្លាក់ចេញពីពានរង្វាន់ធំ UEFA Champions League ក្រោមថ្វីជើងរបស់ Chelsea និង Roma តាំងពីក្នុងពូល មកម្ល៉េះ និងឆ្លងមិនផុតនៃវគ្គ៨ក្រុមចុងក្រោយផងដែរ បន្ទាប់ពីចាញ់ក្រុមសមាជិក La Liga ទាំងពីរជើងដោយលទ្ធផល ៥-២ នោះ។

ក្នុងជំនួបដ៏ស្វិតស្វាញយប់មិញនេះ កីឡាករ Sergio Escudero រកបានគ្រាប់ទី១ ត្រឹមចាប់ផ្តើមលេងបាន១នាទីផង មុនពេល ១៣នាទីកីឡាករ Antoine Griezmann ដែលជាគ្រាប់ចូលទីតែ១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតពេញ ៩០នាទី ក្នុងផ្ទះរបស់ Sevilla មុនពេលកីឡាករ Ever Banega ប៉េណាល់ទីបានសម្រេចគ្រាប់ទី២ នៅនាទីទី៤៨ និង Pablo Sarabia រកបានគ្រាប់ទី៣ នៅនាទីទី៧៩៕

ប្រភពពី: Khmertalking