គ្រូបង្វឹកឆ្នើមទាំងពីរគឺលោក Jose Mourinho និង Pep Guardiola គឺជាអ្នកចាត់ការ ដែលមានបទ ពិសោធន៏ ធ្លាប់ បានបានគ្រប់គ្រងក្លឹបធំៗនៅលើពិភពលោកព្រមជាមួយការបង្វឹកកីឡាករ ឆ្នើមៗដែលធ្លាប់ឆ្លងកាត់គ្រូបង្វឹក រូបនេះ ផងដែរ។ក្រោយការផ្ទេរទៅកាន់ក្លឹបMan.United ខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez និងក្លាយជា កីឡាករ ទី១១ ដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏ល្បីល្បាញទាំងពីររូបនេះ។ខាងក្រោមនេះគឺជាកីឡាករទាំង១១រូបដែលធ្លាប់លេងក្រោមការបង្វឹករបស់លោក Pep និង Mourinho នាពេលកន្លងមក និង បច្ចុប្បន្នយោងតាមការចុះផ្សាយរបស់គេហទំព័រ Sportmail។
១. Xabi Alonso

អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញ រូបនេះធ្លាប់លេងក្រោមការដឹកនាំរបស់លោកJose Mourinho នៅក្លឹប Real Madrid ៣រដូវកាល(២០១០-២០១២)និង ជាមួយលោក Pep Guadiola នៅក្លឹបBayern Munich នាឆ្នាំ២០១៤-២០១៥(១រដូវកាល)។
២. Zlatan Ibrahimovic

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអែត រូបនេះធ្លាប់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅក្លឹបInter Milan បានមួយរដូវកាលនិងបានជួយក្លឹបឈ្នះពានបី(២០១០-២០១២) នៅឆ្នាំ២០១៦ Zlatan បានចាកចេញពីក្រុមPSG និងវិលត្រលប់មកចូលរួមជាមួយលោកMourinho នៅកីឡាដ្ឋានOld Trafford រហូតដល់ពេលបច្ចុប្បន្នដោយសារតែស្រលាញ់ការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ។ ប៉ុន្តែជាមួយលោក Pep Guadiola កីឡាករZlatan ធ្លាប់បានលេងនៅក្លឹបBarcelona នាឆ្នាំ២០០៩(១រដូវកាល) ក៏ត្រូវក្លឹបAC.Milanខ្ចីជើងនៅឆ្នាំ២០១០ ហើយទិញយកជាអចិន្រ្តៃយ៏នៅឆ្នាំ២០១១។
៣. Cesc Fabregas

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអេស្បាញរូបនេះជាយុវជនដែលរីកដុះដាលនៅក្នុងក្លឹបBarcelona ហើយធ្លាប់លេងក្រោមការដឹកនាំរបស់លោកPep Guadiola នៅរដូវកាល(២០១៣-២០១៤) បានមួយរដូវកាល ប៉ុន្តែបានជួយក្រុមលើកពានChampion Leauge ។នាឆ្នាំ២០១៤ លោកMourinho បាននាំយកFabregasគួរអោយភ្ញាក់ផ្អើល ចេញពីក្លឹបBarcelona មកកាន់កីឡាដ្ឋានStamford Bridge ប៉ុន្តែជាអកុសលនៅខែធ្នូឆ្នាំ២០១៥ក្រុមChelsea បានបញ្ចប់តួនាទីរបស់លោក។
៤. Kevin De Bruyne

កីឡាករនាំលេង(Playmaker)វ័យក្មេងរបស់ក្រុមជម្រើសជាតិបែលហ្សិករូបនេះធ្លាប់លេងក្នុងនាមជាកូនក្រុមរបស់ គ្រូបង្វឹកលោកJose Mourinho ប៉ុន្តែបង្ហាញខ្លួនបាន៩ប្រកួត នៅពាក់កណ្តាលរដូវកាលរូបគេត្រូវបានក្រុម
Chelsea លក់ទៅកាន់ក្លឹបWolfburg។ បច្ចុប្បន្នDe Bruyne បានបង្ហាញទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោកPep Guadiola និងបានជួយក្រុមMan.City ឈរនៅទីកំពូលតារាងPremier League នារដូវកាលនេះផងដែរ។
៥. Arjen Robben

អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិហូឡង់រូបនេះ ធ្លាប់លេងអោយក្រុមChelsea នៅចន្លោះឆ្នាំ(២០០៤-២០០៦) ជាមួយការលេងក្នុងទម្រង់៤-៣-៣ Robben ទទួលបានជោគជ័យ និង ក្រុម Chelsea លើកពានPremier League ២ឆ្នាំជាប់គ្នាតែម្តង។ នៅឆ្នាំ២០១៣ ក្រោយការមកដល់របស់ លោកPep Guadiola កីឡាករRobben បានជួយក្រុមBayern Munich ទទួលបានជោគជ័យជាច្រើនផងដែរមុនពេលគ្រូបង្វឹកសញ្ជាតិអេស្បាញសម្រេចចិត្តមកដឹកនាំក្រុមMan.City នាឆ្នាំ២០១៦។
៦. Pedro

ខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញនិងBarcelonaរូបនេះ ត្រូវបានលោកPep Guadiola នាំយកពីក្រុមBarcelona B ហើយបានអភិវឌ្ឃទម្រង់លេងបានយ៉ាងល្អជាមួយទម្រង់លេង ៤:៣:៣និងបានជួយក្រុមលើកពានLa Liga3ដង និង Champion League ២ដងកំលុងពេលរូបគេលេងអោយក្រុមCatalanមួយនេះ។ ប៉ុន្តែសម្រាប់ការលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកJoseMourinho កីឡាករជំនាញស៊ុតបាល់ពីចំងាយរូបនេះ បង្ហាញខ្លួនបានត្រឹមតែ ពាក់កណ្តាលរដូវកាលប៉ុណ្ណោះពោលគឺនៅឆ្នាំ២០១៥។
៧. Samuel Eto’o

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកាមឺរ៉ូនរូបនេះធ្លាប់លេងក្រោមការដឹកនាំរបស់លោកPep Guadiola នៅក្រុមអ្នកមានបុណ្យBarcelonaនៅឆ្នាំ២០០៨ ប៉ុន្តែរូបគេមិនបានសម្របខ្លួនលេងអោយក្រុមក្រោមការដឹកនាំរបស់លោកPep បាន ក៏ចាកចេញពី ក្លឹបទៅចូលរួមជាមួយក្រុមInter Milan នៅឆ្នាំ២០១០។
៨. Eidur Gudjohnsen

Gudjohnsen ធ្លាប់បានលេងអោយក្រុមChelsea ចាប់តាំងពីការចូលមកកាន់កាប់ដោយម្ចាស់ក្លឹប លោក Roman Abramovic និងបានបង្ហាញទម្រង់លេងបានល្អកំលុងពេលគ្រូបង្វឹកលោកMourinho ចូលមក ដឹកនាំក្លឹបជាលើកដំបូង។ នៅឆ្នាំ២០០៨ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីសឡង់រូបនេះបានផ្ទេរ ទៅលេងនៅកីឡាដ្ឋានCamp nou ក្រោមការដឹកនាំដោយលោកPep Guadiola។
៩. Maxwell

Maxwellបានជាប់ជាជម្រើសដំបូងនៅក្នុងរដូវកាលដែលលោកJose Mourinho ដឹកនាំក្លឹបInter Milan ។ បន្ទាប់ពីEric Abidal មានបញ្ហាសុខភាព ខ្សែការពារឆ្វេងសញ្ជាតិប្រេស៊ីលរូបនេះ បានផ្ទេរទៅកាន់កីឡា ដ្ឋានCampnou និង បានជួយក្រុមBarcelona លើកពាន Champion League ក្រោមការដឹកនាំរបស់លោកPep Guadiola នាឆ្នាំ២០១១ផងដែរ។
១០. Claudio Pizarro

ខ្សែប្រយុទ្ធសញ្ជាតិប៉េរ៉ូរូបនេះធ្លាប់លេងអោយក្រុមChelsea នៅឆ្នាំ២០០៧ ក្រោមការដឹកនាំរបស់លោក Jose Mourinho និង លេងក្រោមការដឹកនាំរបស់លោកPep Guadiolaនៅរដូវកាល(២០១៣-២០១៥) មុនពេលផ្ទេរទៅលេងអោយក្រុម Weder Bremen ។
Via: dailymail.co.uk