គ្រូបង្វឹក Chelsea លោក Antonio Conte បានចាត់ទុកការ បរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើម Alexis Sanchez ពីក្រុម Arsenal បណ្តាលមកពីកត្តាប្រាក់ឈ្នួលពលកម្មដែលក្រុមChelsea មិនបានបំពេញតាមដូចនៅអ្វី Man.United បានផ្តល់អោយគេ។ កីឡាករក្រុមជម្រើសជាតិឈិលី Sanchez បាន ផ្លាស់ទៅកាន់កីឡាដ្ឋាន Old Trafford ជាផ្លូវការណ៏កាលពីថ្ងៃចន្ទ ព្រមជាមួយការទទួលបានពីក្រុម Man.United សម្រាប់ Arsenal គឺ កីឡាករ ខ្សែបម្រើសញ្ជាតិអាមេនី Henrikh Mkhitaryan។

ក្រុមការពារតំណែងជើងឯកPremier League Chelsea ធ្លាប់មានទំនាក់ទំនងចង់បាន Sanchez កំលុងពេលក្រុម Man.United វិញក៏បានផ្តល់ប្រាក់ឈ្នួលតាមអ្វីដែលជាការចង់បាន ទើបធ្វើអោយក្រុម Chelsea រងបរាជ័យ លើកិច្ចចរចានាំយកខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះមកកាន់កីឡាដ្ឋានStamford Bridge។

ក្នុងបទសម្ភាសន៏ត្រូវបានដកស្រង់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីបានប្រាប់អោយដឹងថាៈពួកយើងមិនបាន ស្ថិតនៅក្នុងការប្រកួតប្រជែងនោះទេ ពីព្រោះអ្វីដែលជាចំណុចពិសេស គឺខ្ញុំនៅតែនិយាយថាហេតុផលនោះ គឺជាប្រាក់ពលកម្មនឿយហត់ប្រចាំសប្តាហ៏ ដែលមានក្លឹបធំៗតែ១ រឺ២ ប៉ុណោ្ណះហ៊ានចំណាយ។ដូច្នេះប្រសិន ជាយើងចង់បានកីឡាករដែលមានគុណភាព យើងត្រូវប្រឈមនិងការពិតខាងលើនេះ។ ឥឡូវនេះ វាមិនមែន ជារឿងធម្មតាដែលគិតត្រលប់ដល់រឿងនោះពីព្រោះក្រុមទាំងពី រ(Man.City និង Man.United) ពូកគេនៅតែបន្តការវិនិយោគដោយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដដែល។