ក្លឹបស្តេចសរ Real Madrid បានធ្លាក់ចេញពីកម្មវិធី Copa del Rey ហើយក្រោយចាញ់ Leganes ២ ទល់នឹង១ នៅទឹកដីខ្លួនឯង។

កាលពីជើងទីមួយក្រុមអធិរាជ.ស បានយកឈ្នះ Leganes ១-០ តែយ៉ាងណាពួកគេបែរជាភ្លាត់ចាញ់វិញនៅជើងទីពីរ។ ជំនូបនៅទឹកដី Santiago Bernabeu កាលពីយប់មិញ ភ្ញៀវបានបើកការនាំមុខ១គ្រាប់មុននៅនាទី៣២ជាការស៊ុតរបស់ Javier Eraso ប៉ុន្តែ Karim Benzema តាមស្មើបានវិញនៅវគ្គទីពីរនាទី៤៧។

យ៉ាងណា Leganes ដែលកំពុងឈរលេខ១៣ ក្នុងតារាងលីគកំពូលអេស្ប៉ាញ បានបន្ថែម១គ្រាប់ទៀត ជាការតែតបញ្ចូលទីដ៏ល្អរបស់ Gabriel នៅនាទី៥៥។ នៅនាទីបន្តបន្ទាប់ទោះជាប្រឹងបុកក៏ Real មិនអាចរកគ្រាប់បានដែរ ធ្វើឲ្យចប់ការប្រកួតពួកគេត្រូវធ្លាក់ចេញពីកម្មវិធីដោយផ្អែកលើរូបមន្ត Away Goal។

មួយគូទៀតក្នុងពានដូចគ្នានេះ Alavés ឈ្នះ Valencia ២-១ តែព្រោះជើងទីមួយលទ្ធផលដូចគ្នាដូច្នេះការប្រកួតតម្រូវឲ្យថែមម៉ោង និងឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្ដី។ ជាលទ្ធផល Valencia ឈ្នះក្នុងលទ្ធផល ៣ទល់នឹង២៕

ប្រភពពី: Sabay