និយាយ​ពី​ឈ្មោះ Zlatan Ibrahimovic នរណា​ក៏​ស្គាល់​ជា​វីរបុរស​ស៊ុយអែត​មួយ​រូប និង​បច្ចុប្បន្ន​ជា​កីឡាករ​របស់ Man Utd។ យ៉ាង​ណា​​ចំពោះ​ប្រពន្ធ​កូន​របស់​កីឡាករ​កម្ពស់​ខ្ពស់​រូប​នេះ​ពុំ​មាន​នរណា​ដឹង​និង​ស្គាល់​មុខ​នេះ​ទេ។

Ibrahimovic កម្រ​បង្ហាញ​មុខ​ភរិយា​ឲ្យ​នរណា​ឃើញ​ណាស់ ជា​ម្ដង​ម្កាល​ពួក​គេ​​​ធ្លាក់​កាន់​ដៃ​គ្នា​ចូល​កម្មវិធី​ប្រគល់​ពាន​ខ្លះ​ដែរ។ តារា​ម៉ូដែល​ស៊ុយអែត​ Helena Seger គឺ​ជា​ភរិយា​​ដែល​រៀបការ​ជាមួយ Zlatan យូ​ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ​២០០២។ ពួក​គេ​មាន​ចំណង​ដៃ​កូន​ប្រុស​ពីរ​នាក់​ឈ្មោះ​ថា Maximilian អាយុ​១២​ឆ្នាំ​និង​ម្នាក់​ទៀត Vincent អាយុ​១០​ឆ្នាំ​គត់។

បើ​គិត​ពី​អាយុ​របស់ ​ Helena និង Ibrahimovicខុស​គ្នា​ដល់១១​ឆ្នាំ​ឯណោះ ខាង​ស្រី​អាយុ​៤៧​និង​ខាង​ប្រុស​អាយុ​៣៧​ឆ្នាំ។ តែ​ក្រឡេក​មើល​កម្ពស់​ពួក​គេ​ក៏​ខុស​គ្នា​ច្រើន​ដែរ ពោល Helena ១,៦៥​ម៉ែត្រ​ ឯ Ibrahimovic ១,៩៥​ម៉ែត្រ។ ត្បិត​អាយុ​និង​កម្ពស់​ខុស​គ្នា​ច្រើន​បែប​នេះ តែ​អ្នក​ទាំង​ពីរ​​នៅ​តែ​អាច​ចង​ចំណង​ស្នេហា​បាន​យូរ​ឆ្នាំ មិន​សូវ​មាន​រឿង​រកាំរកូស​ទេ៕ ​