ប្រិយមិត្តអ្នកគាំទ្រក្រុមតោខៀវ Chelsea ចង់អោយក្រុមបញ្ចប់តំណែងលោក Conte ក្រោយធ្លាក់ ចេញពីការប្រកួតពានរង្វាន់ Carabao Cup កាលពីថ្ងៃពុធម្សិលមិញនេះ។ក្រុមការពារតំណែង ជើង ឯកPremier League មួយនេះបានខកខានក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅកីឡាដ្ឋាន Wembley បន្ទាប់ពីខ្សែបម្រើ Granit Xhaka រកបានគ្រាប់បាល់នៅនាទីទី៦០ ក្រោយក្រុមទាំងពីទទួលលទ្ធផល១:១ នៅតង់ទី១។

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Conte មានប្រវត្តិដឹកនាំក្រុម Chelsea តែម្តងប៉ុណ្ណោះសម្រាប់ជំនួប៨ប្រកួតចុងក្រោយខណៈក្រុមគ្មានមតិយោបល់អ្វីក្រោយការបរាជ័យ នៅកីឡាដ្ឋាន Emirate Stadium ជាលើកទីបីនេះទេ។

ក្រុម Chelsea បច្ចុប្បន្ននៅមានឪកាសការពារតំណែងជើងឯក Premier League យ៉ាងលំ បាកផងដែរ ខនពួកគេត្រូវប្រឈមនិងដាច់ខាតត្រូវការឈ្នះ ការប្រកួតជាមួយក្រុម Barcelona នៅក្របខណ្ឌ កំពុល ទ្វីបអឺរ៉ុប Uefa Champion League ដែលនិងខិតជិតចូលមកដល់នៅ១ខែទៀត ស្របពេល ប្រិយ មិត្តអ្នក គាំទ្របានមើលឃើញពីការខ្វះខាត និង ទម្រង់លេងមិនបានល្អ របស់ក្រុម ដែលពួកគេចង់ អោយ ម្ចាស់ ក្លឹប គឺមហាសេដ្ឋីសញ្ជាតិរុស្សីលោក RomanAbramovic បញ្ចប់តំណែងលោក Conte នោះ។